​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ក្រុមហ៊ុន Mercedes-Benz Group កំពុង​ពង្រីក​ខ្សែសង្វាក់​រថយន្ត​អគ្គិសនី​របស់ខ្លួន​ជាមួយនឹង​រថយន្តស្ព័​រមួយ​ប្រភេទ ដែល​នឹង​ប្រជែង​ជាមួយ​រថយន្ត Model Y របស់​ក្រុមហ៊ុន Tesla ក្នុង​ជំហាន​មួយទៀត​ឆ្ពោះទៅ​រក​គោលដៅ​របស់​ខ្លួន​ក្នុង​ការប្រើ​ថាមពល​អគ្គិសនី​ទាំងស្រុង​នៅ​ចុង​ទសវត្សរ៍​នេះ​។​

​រថយន្ត EQE SUV ដែល​បាន​ដាក់​បង្ហាញ​នៅមុន​ពិព័រណ៍​រថយន្ត​នៅ​ទីក្រុង​ប៉ារីស​កាលពី​ថ្ងៃអាទិត្យ នឹង​ប្រជែង​ជាមួយ​រថយន្ត Model Y ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ជាង ជាមួយនឹង​ចម្ងាយ​បើកបរ ៥៩០ គីឡូម៉ែត្រ ហើយ​ចាប់ផ្តើម​នៅ​តម្លៃ​ប្រហែល ៧០.០០០ អឺរ៉ូ នៅពេល​ការលក់​ចាប់ផ្តើម​នៅ​ចុងឆ្នាំ​នេះ​។ វា​ជា​ម៉ូ​ដែល​ទី​បួន​ដែល​ប្រើ​វេទិកា​រថយន្ត​អគ្គិសនី​របស់ Mercedes ដែល​គាំទ្រ​រថយន្ត EQS sedan ដ៏​ទំនើប​ផងដែរ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Mercedes លោក អូ​ឡា កាល់​ឡេ​នៀ​ស (Ola Kallenius) បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​”​វា​ជា​ភស្តុតាង​ចុងក្រោយ​បំផុត​បង្ហាញ​ថា​យើង​កំពុង​អនុវត្ត​​យ៉ាង​ខ្ជាប់ខ្ជួន​លើ​យុទ្ធសាស្ត្រ​របស់​យើង​ក្នុង​ការងា​ក​ទៅ​រក​រថយន្ត​អគ្គិសនី​ទាំងស្រុង​”​។​

​រថយន្ត SUV នេះ​មាន​អេក្រង់​បង្ហាញ​ឌីជីថល ១៤១ សង់ទីម៉ែត្រ​។ កំណែ AMG ដែល​មាន​សមត្ថភាព​ខ្ពស់​នឹង​មាន​ល្បឿន​អតិបរមា ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ក្រុមហ៊ុន Mercedes ក៏​បាន​ប្រកាស​ដែរ​ថា រថយន្ត​របស់​ខ្លួន​នឹង​ក្លាយ​ជា​រថយន្ត​ប្រើ​ឧបករណ៍​ដំបូង​គេ​ដែល​មិនមែន​ជា​របស់ Apple ដែល​ផ្តល់​ប្រព័ន្ធ​សំឡេង​ជុំវិញ ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Dolby Laboratories​។​

Mercedes គ្រោង​នឹង​ផ្តល់​ជូន​បងប្អូន​បង្កើត​អគ្គិសនី​សម្រាប់​ម៉ូ​ដែល​ម៉ាស៊ីន​ចំហេះ​ឥន្ធនៈ​ទាំងអស់​នៅក្នុង​ឃ្លាំង​របស់ខ្លួន​នៅ​ចុងឆ្នាំ​នេះ បន្ទាប់មក​នឹង​ណែនាំ​វេទិកា​ថ្មី​ចំនួន​បី​ដើម្បី​គាំទ្រ​រថយន្ត​របស់​ខ្លួន​គឺ AMG និង​រថយន្ត​ដឹក​ភ្ញៀវ (Van) នៅ​ឆ្នាំ ២០២៥​។ នៅ​ឆ្នាំ ២០៣០ ក្រុមហ៊ុន​នឹង​លក់​តែ​រថយន្ត EV នៅក្នុង​ទីផ្សារ ដែល​លែង​ប្រើ​រថយន្ត​ចំហេះ​ឥន្ធនៈ​ទាំងស្រុង​៕

Mercedes-Benz បានបង្ហាញ​រថយន្ត​អគ្គិសនី EQE របស់​ខ្លួន​ក្នុងអំឡុង​ព្រឹត្តិការណ៍ Mercedes-Benz Magical Garage នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២២