​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (thisismoney) ៖ ទីបំផុត​ក្រុមហ៊ុន Rolls-Royce បាន​លាត់​វាំងនន​បង្ហាញ​រថយន្ត​អគ្គិសនី​ដំបូងបង្អស់​របស់ខ្លួន ខណៈ​រថយន្ត Spectre ដ៏​រលើបរលោង​និង​សំឡេង​ស្ងាត់ ចាប់ផ្តើម​ដាក់លក់​ចាប់ពី​ថ្ងៃ​ចន្ទ​ទី​១៨​តុលា​ដល់​អតិថិជន​សម្បូរ​ទ្រព្យធន ដែល​ចង់​ការពារ​បរិស្ថាន​។​

​រថយន្ត Spectre ថ្មី ដែល​ឆ្លងកាត់​ការសាកល្បង​រាប់ពាន់​គីឡូម៉ែត្រ​រួចហើយនោះ មាន​កម្លាំង ៥៧៧ សេះ (៤៣០kW) ជាមួយនឹង​ម៉ូទ័រ​អគ្គិសនី​ពីរ ដែល​ម៉ូទ័​រមួយ​គឺ​សម្រាប់​រុញក​ង់​នី​មួយៗ​ដោយ​អាច​​រុញ​រថយន្ត​ជិត ៣ តោន​នេះ​ឱ្យ​ស្ទុះ​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ត្រឹមតែ ៤,៤ វិនាទី​និង​មាន​ល្បឿន​កំពូល​រហូតដល់ ២៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​

​ប៉ុន្តែ​វា​ក៏​មាន​ចម្ងាយ​បើកបរ​ពេល​សាក​ភ្លើង​ពេញ​រហូតដល់ ៥១៥ គីឡូម៉ែត្រ​ផងដែរ គឺ​គ្រប់គ្រាន់​ល្មម​សម្រាប់​បើកបរ​ពី​ទីក្រុង​ឡុង​ដ៍​ទៅ​ទីក្រុង​ញូ​វ​ខា​សល់​នៅ​ភាគ​ខាងជើង​ជាមួយនឹង​ការបំភាយ​​ឧស្ម័ន​សូន្យ​ចេញពី​បំពង់​ស៊ី​ម៉ាំង​របស់​វា​។​

​ទោះបីជា​តម្លៃពិត​ប្រាកដ​មិនទាន់​ត្រូវបាន​ប្រកាស​ក៏ដោយ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​និយាយថា រថយន្ត Spectre នឹង​មាន​តម្លៃ​នៅ​ចន្លោះ​រថយន្ត Cullinan 4×4 និង​ម៉ូ​ដែល​ថ្លៃ Phantom ពោលគឺ​ប្រហែល ៤៥ ម៉ឺន​ដុល្លារ​៕

រថយន្ត​អគ្គិសនី Spectre របស់ Rolls-Royce ចាប់ផ្តើម​ដាក់លក់​ដល់​អតិថិជន​អភិជន​កាលពី​ថ្ងៃ​ចន្ទ