ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២ នេះ លោក អុ​ិ​ត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​មន្ត្រី​បំរើការ​នៅក្នុង​ស្ថាប័ន​អយ្យការ ខេត្ត​លោក​ផល សុភាព​អភិបាលរង​ស្រុក​បរិបូណ៌ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំងបី ប្រភេទ បាន​អ​ញ្ជេ​ី​ញ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ ដោយ​ទឹកជំនន់​ទន្លេ ចំនួន ២០ គ្រួសារ នៅ​ភូមិ​ដំណាក់​រាជ ឃុំ​កំពង់ព្រះ​គគីរ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង​។

​ក្នុង​ឱ​កា​នោះ លោក អុ​ិ​ត សុធា​បាន​ធ្វេ​ី​ការ​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ទាំងអស់ ដោយ​មនោ​ស​ញ្ជេ​ត​នា ស្រឡាញ់​រាប់អាន​ហើយ​លោក​បាន​បញ្ជាក់ថា អំណោយ ដែល​នាំយកមក​ចែកជូន​ប្រជាពលរដ្ឋ នាពេលនេះ​មាន អង្ករ មី ទឹកត្រី ទឹក​សុ​ី​អី​វ ត្រីខ ទឹក​ផ្លែឈើ​គ្រប់មុខ និង​ថវិកា​មួយចំនួន ៕/V​.mara