ដោយៈ សុវណ្ណ / រតនគិរីៈ ដោយមានការសម្របសម្រួលនិតិវិធី ពីលោក មុត សម្បត្ដិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្ដរតនគិរី នគរបាលក្រុងបានលុង កាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានឡោមព័ទ្ធឃាត់ខ្លួនយុវជនម្នាក់ ស្ថិតក្នុងភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង ក្រោយពីរួមភេទជាមួយក្មេងស្រី អនីតិជនម្នាក់ បានសម្រេចដល់ទៅជាង ២០ ដង។

នគរបាលក្រុងបានលុង បានឲ្យដឹងថាៈ ជនសង្ស័យ មានឈ្មោះ ឆន ឈីត ភេទប្រុស  អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ជាកម្មករ ។

នៅចំពោះមុខប៉ូលិស យុវជនម្នាក់នេះ បានសារភាពថា ខ្លួនពិតជាបាន ធ្វើសកម្មភាព រួមភេទជាមួយឈ្មោះ ខ.ល.ក ភេទស្រី អាយុ ១២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិសិល សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី មុខរបរ ជាសិស្ស គឺមានរយៈពេលមួយ សប្ដាហ៍ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ សរុបបានចំនួន ២៣ ដង។

នគរបាលក្រុងបានលុង បានបញ្ជាក់ថាៈ នៅថ្ងៃទី១៨ ខែតុលា សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង ហើយបានបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីបន្ដចាត់កា តាមច្បាប់ ៕/V-PC