ខេត្ត​យូ​ន​ណាន​សម្រេចបាន​ការទូទាត់​ប្រាក់​យាន់​ចិន​ឆ្លងដែន​ជាង​៤​សែន​លាន​យាន់​

1006
ចែករម្លែក

​តាម​ប្រភពព័ត៌មាន​ពី​ពិព័រណ៍ ចិន​-​អាស៊ី​ខាងត្បូង​លើក​ទី​៥​ដែល រៀបចំ​ពីថ្ងៃ​ទី ១៤ ដល់ទី ២០ ខែមិថុនា ឆ្នាំ​២០១៨ ក្នុង​ក្រុង​គុន​មីង​នេះ ក្នុង រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅ​ខេត្ត​យូ​ន​-​ណាន បានទទួល​ការរីកចម្រើន​យ៉ាង ឆាប់រហ័ស​ក្នុងការ​ទូទាត់​ប្រាក់​យាន់​ចិន ឆ្លងដែន​ដែល​បានសម្រេច នូវ​ទំហំ ទូទាត់​សរុប​ជាង ៤ សែន​លាន​យាន់ ។​

​ក្នុងនាម​ជា​អ្នកជំរុញ និង​អ្នកចូលរួម សំខាន់​ក្នុងការ​ធ្វើកំណែទម្រង់​ផ្នែក ហិរញ្ញវត្ថុ​តាម​តំបន់​ព្រំដែន ធនាគារ ប្រជាជន​ចិន​សាខា​គុន​មីង​បាន​ខិតខំ យ៉ាងសកម្ម​ដើម្បី​បំពេញការងារ ហិរញ្ញវត្ថុ​មួយចំនួនធំ ដូចជា​បង្កើត ច្រក​ប្តូរប្រាក់​ថៃ​និង​វៀតណាម សម្រេច ការដឹកជញ្ជូន​ប្រាក់​ចិន​និង​ឡាវ​ដោយ ឆ្លងដែន និង​កសាង​មជ្ឈមណ្ឌល ប្រយុទ្ធ​ប្រឆាំងនឹង​រូបិយវត្ថុ​ក្លែងក្លាយ ឆ្លងដែន​ប្រចាំ​ក្រុង​គុន​មីង ។ ក្នុង ចំណោម​ប្រទេស និង​តំបន់​ចំនួន ៣៩ ដែល​ធ្វើការ​ទូទាត់​ប្រាក់​យាន់​ចិន​ឆ្លងដែន​នៅ​ខេត្ត​យូ​ន​ណាន ទំហំ​ទូទាត់​នៃ ប្រទេស​ចំនួន ៣ (​មី​យ៉ាន់​ម៉ា វៀតណាម និង​ឡាវ​) មាន​ចំនួន​ស្មើនឹង​៦៥,០៤ ភាគរយ នៃ​ទំហំ​ទូទាត់​សរុប​របស់ ប្រទេស​ទាំង ៣៩ ៕ (​ស៊ីន​ហួ​ចិន​)

ទីតាំងផ្សាយពាណិជ្ជកម្ម