ពិតជា​អស្ចារ្យ​! សុនខ​អាច​លោតអន្ទាក់​ជាមួយ​ក្មេងៗ​២​នាក់​ទៀត​

1104
ចែករម្លែក

​សុនខ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​មិត្ត​ដ៏​ល្អ​បំផុត​របស់​មនុស្ស​” ។ លើសពីនេះ​ទៀត ពួកវា​តែងតែ​ចុះសម្រុង​ជាមួយ​ក្មេងៗ ដែល​ធ្វើឱ្យ​សត្វ​នេះ​ក្លាយជា​សត្វ​ចិញ្ចឹម​ដ៏​ល្អឥតខ្ចោះ​សម្រាប់​គ្រួសារ​។​

​វីដេអូ ដែល​ទើបតែ​លេច​ឡើងលើ​អ៊ី​ន​ធឺ​ណេ​ត បង្ហាញ​ទិដ្ឋភាព​មិនធម្មតា គឺ​សត្វ​ឆ្កែ​មួយ​ក្បាល​កំពុង​លោតអន្ទាក់​រួមគ្នា​ជាមួយ​ក្មេងៗ​២​នាក់​ទៀត​។ រឹតតែ​មិនគួរ​ឱ្យ​ជឿ​គឺថា ទាំង​មនុស្ស​និង​សត្វ​ទាំង​៣ លោត​បាន​ស្របគ្នា​ល្អ​ថែមទៀត​។​

​អ្នកនិពន្ធ​វីដេអូ​នេះ​បាន​កត់សម្គាល់ថា គាត់​អាច​មើល​វា​ពេញ​មួយថ្ងៃ​បាន ខណៈ​អ្នក​អត្ថាធិប្បាយ​ឆ្ងល់​ថា​តើ​ឆ្កែ​នេះ​អាច​រៀន​លោត​លើ​ខ្សែ​នោះ​ដោយ​របៀប​ណា​៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម