ឆ្លាម​យក្ស​ហោះ​ផុតពី​ទឹក​ទាំង​ចំណី​ក្នុង​មាត់​គួរឱ្យ​ព្រឺព្រួច​

1358
ចែករម្លែក

​ឆ្លាម​សយ​ក្ស​គឺជា​ស្តេច​ពិឃាត​គួរឱ្យខ្លាច​នៅក្នុង​សមុទ្រ​។ ហើយ​ទិដ្ឋភាព​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​នេះ បង្ហាញ​ពី​សកម្មភាព​ឆ្លាម​សយ​ក្ស​មួយ​ក្បាល ហោះ​ស្ទុយ​ផុតពី​ទឹក​ទាំង​មាន​ឆ្មាទឹក​ជាប់​ចង្កូម ដ៏​មុត​ស្រួច​របស់​វា​គួរឱ្យ​ព្រឺព្រួច​។​

​អ្នកជំនាញ​បាន​និយាយថា នេះ​ជា​បច្ចេកទេស​មួយ​ក្នុងចំណោម​បច្ចេកទេស​ដែល​ឆ្លាម ស យក្ស ប្រើ​ដើម្បី​បង្ក​ការភ្ញាក់ផ្អើល មុនពេល​សម្លាប់សត្វ​ដែល​នឹង​ក្លាយជា​ចំណី​របស់​វា​។

​ទិដ្ឋភាព​ដ៏​កម្រ​បានឃើញ​នេះ ថត​បាន​ដោយ​អ្នក​ថតរូប​ជនជាតិ​អៀរ​ឡង់ ម្នាក់​ឈ្មោះ ដេវីដ ចេ​ន​ឃី​នស៍ (David Jenkins) អាយុ ៤៦ ឆ្នាំ​នៅ​ឆកសមុទ្រ False Bay ក្នុង​ទីក្រុង​ខេ​ប ថោ​ន ប្រទេស​អាហ្វ្រិក​ខាងត្បូង អំឡុង​ដំណើរ​ផ្សងព្រេង​របស់លោក​ជុំវិញ​ពិភពលោក ដើម្បី​ថត​ផ្តិត យក​ទិដ្ឋភាព​បង្ហាញ​ពី​កម្លាំង​ដ៏​អស្ចារ្យ​របស់​សត្វ​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម