ដោយៈមុនីរ័ត្ន/ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលប្រាំបួនរូប។ក្នុងនោះមានបីរូបអតីតថ្នាក់ដឹកនាំគណបក្សខ្មែរតែមួយ។នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ខែតុលាឆ្នាំ២០២២។

ទីប្រឹក្សារាជរដ្ឋាភិបាលទាំងប្រាំបួនរូបដែលត្រូវបានតែងតាំង និងផ្តល់ឋានៈនេះមានថ្នាក់រដ្ឋមន្រ្តី រដ្ឋលេខាធិការនិង អនុរដ្ឋលេខាធិការ។ទីប្រឹក្សាទទួលការតែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៩រូប មានដូចជាៈ
១. ឯកឧត្តម ជីវ កត្តា មានឋានៈស្មើ រដ្ឋមន្តី
២. ឯកឧត្តម តាន់ ទីន មានឋានៈស្មើ រដ្ឋលេខាធិការ
៣. ឯកឧត្តម ខឺយ ស៊ីនឿន មានឋានៈស្មើ រដ្ឋលេខាធិការ
៤. ឯកឧត្តម កង គឹមហាក់ មានឋានៈស្មើ រដ្ឋលេខាធិការ
៥. ឯកឧត្តម កង ម៉ារ៉ាឌី មានឋានៈស្មើ រដ្ឋលេខាធិការ
៦. ឯកឧត្តម សុខ សុធា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៧. ឯកឧត្តម សុខ វិបុល មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៨. ឯកឧត្តម អាន តារ៉ា មានឋានៈស្មើ អនុរដ្ឋលេខាធិការ
៩. ឯកឧត្តម គីន គុណ មានឋានៈស្មើ អនុរដ្ឋលេខាធិការ ។
គួរបញ្ជាក់ថា មន្ត្រីទាំង ៩រូបដែលទទួលការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល គឺជាអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សខ្មែរស្រឡាញ់ជាតិ ដែលត្រូវបានប្រកាសរំលាយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ កន្លងមកនេះ។

ប្រធាន អនុប្រធាន រួមទាំងសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍សរុប ៩រូប របស់គណបក្សខ្មែស្រឡាញ់ជាតិ បានប្រកាសរំលាយគណបក្សរបស់ខ្លួន ចាប់ពីនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ។
យោងតាមសេចក្តីថ្លែងការណ៍គណបក្សខ្មែស្រឡាញ់ជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា បានបញ្ជាក់ថា មូលហេតុ នៃការរំលាយគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារខ្លួនមើលឃើញការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា មានសន្តិភាព ការអភិវឌ្ឍ និងអនាគត រុងរឿង ជាពិសេសកាលពីថ្ងៃ ២៨ ខែកក្កដា ឆ្នាំ ២០២២នេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុជា គឺបង្ហាញយ៉ាងច្បាស់អំពីការគិតគូរផលប្រយោជន៍របស់ជាតិជាធំ។ ដូច្នេះពុំមានហេតុផលណាមួយដែលយើងខ្ញុំនៅបន្តប្រឆាំងនឹងការដឹកនាំរបស់ សម្ដេចតេជោ និងគណបក្សប្រជាជនតទៅទៀតទេ៕សរន

លោកជីវ កត្តា អតីតប្រធានគណបក្សខ្មែរ ស្រឡាញ់ ជាតិ(រូបថតឯកសារ)

លោកខឺយ ស៊ីនឿន អតីត អនុប្រធាន គណបក្សខ្មែរ ស្រឡាញ់ជាតិ(រូបថតឯកសារ)

លោកកង គឹមហាក់ អតីតអនុប្រធានគណបក្សខ្មែរស្រឡាញ់ ជាតិ(រូបថតឯកសារ)
សូមជូនព្រះរាជក្រឹត្យ៖