ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី២០ ខែតុលាឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងអ ញ្ជើញចុះឈ្មោះបោះឆ្នោតជាថ្មីបន្ទាប់ពីសម្តេចបានផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី០៤ ខែមេសា ឆ្នាំ១៩៥១ទៅថ្ងៃទី០៥ខែ សីហា ឆ្នាំ ១៩៥២វិញ។

គួររំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេ ជោ ហ៊ុន សែន បានស្នើទៅតុលាការដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់មកថ្ងៃខែឆ្នាំកំណើតពិតវិញគឺថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២ នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២២ ។

នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះងនិងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល៥០ ថ្ងៃ ។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២ប្រជា ពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឈ្មោះបោះ ឆ្នោតមានចំនួន ៩,២០៥,៦៨១ នាក់៕