ដោយៈសុក្ខារិន/ពោធិ៍សាត់៖ ស្បៀងសង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានត្រូវលោក សារី កោសល្យ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់នាំយកទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនិងជំនន់ទឹកទន្លេចំនួន២៧៦គ្រួសារ នៅឃុំអូរតាប៉ោង ស្រុកបាកានកាលពីថ្ងៃទី១៨ខែតុលា។

អំណោយសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាន អង្ករ រួមនិងអំណោយរបស់លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់និងលោកស្រី មាន មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងទឹកបរិសុទ្ធ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែនបានផ្ដល់អង្ករចំនួន១០០តោនសម្រាប់​ចែកជូនប្រជាពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តពោធិ៍សាត់ ហើយលោក ស៊ុយ សែម បានបែងចែក៥០តោនទៅស្រុកកណ្ដៀងនិង៥០តោនទៀតទៅស្រុកបាកានព្រោះស្រុកទាំងពីរនេះលិចលង់ធ្ងន់ធ្ងរជាងគេ ៕សរន