ដោយៈតារារិទ្ធ(ភ្នំពេញ)៖នៅព្រឹកថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ ជានឹងអញ្ជើញចុះឈ្មោះបោះឆ្នោតជាថ្មី បន្ទាប់ពីសម្តេចបានផ្លាស់ប្តូរថ្ងៃខែឆ្នាំកំ ណើតពីថ្ងៃទី៤ ខែ មេសា ឆ្នាំ១៩៥១ ទៅថ្ងៃទី០៥ខែសីហា ឆ្នាំ១៩៥២វិញ។

គួររំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេ ជោ ហ៊ុន សែន បានស្នើទៅតុលាការ ដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់មកថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញគឺថ្ងៃទី ៥ ខែ សីហាឆ្នាំ១៩៥២ ។

នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានីសម្រេច ឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតនិងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ចព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើ តលេខ ២៤១ចុះថ្ងៃទី០៣ខែសីហា ឆ្នាំ២០ ០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/ ២០០៦ ចេញដោយមន្ត្រីអត្រានុកូល ដ្ឋានសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេ ញ ព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញាណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។

នៅឆ្នាំ២០២២នេះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចាប់ផ្តើមពិនិត្បប ញ្ជីឈ្មោះងនិងចុះបញ្ជីឈ្មោះបោះឆ្នោ តចាប់ពីថ្ងៃទី២០ខែតុលា រហូតដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ២០២២ដែលមានរយៈ ពេល ៥០ ថ្ងៃ ។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២ប្រជា ពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១ នាក់៕