​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​មនុស្ស​ម្នាក់​បាន​ស្លាប់​​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​បុក​បន្ត​គ្នា​នៅលើ​ផ្លូវ​ឆ្លង​រដ្ឋ​ដែល​ពោរពេញ​ដោយ​អ័ព្ទ​មួយ​នៅ​ក្នុងការ​អូ​រី​ហ្គឹ​ន សហរដ្ឋ​អាម៉េរិកកាលពី​ព្រឹក​ថ្ងៃ​ពុធ។​

​គ្រោះថ្នាក់​នៅ​លើ​ទ្រូងផ្លូវ​ឆ្ពោះទៅ​ខាងត្បូង​ពាក់ព័ន្ធ​នឹង​រថយន្ត​ប្រមាណ​៦០​គ្រឿង រួម​ទាំង​រថយន្ត​​សណ្តោង​កន្ទុយ​ដឹក​កុង​តេនឺ​២០​គ្រឿង​ផង​។​

​ប៉ូលិស​បាន​និយាយថា​មនុស្ស​ម្នាក់​បាន​ស្លាប់ ហើយ​ការបុក​ទង្គិច​គ្នា​នេះ​លាតសន្ធឹង​លើ​ចម្ងាយ​ដី​ប្រមាណ​ពី​រ​គីឡូម៉ែត្រ​បណ្តាល​អោយ​បិទ​ផ្លូវ​ឆ្លង​រដ្ឋ​មួយ​ចំណែក​។​

​អាជ្ញាធរ​ជឿ​ថា ការចុះ​អ័ព្ទ​ខ្លាំង​នៅក្នុង​តំបន់​កើតហេតុ​ជាដើម​ច​ម​បណ្តាលអោយ​កើត​គ្រោះថ្នាក់​នេះ​។​

​ការបុក​បន្តកន្ទុយ​គ្នា​ពីរ​ទៀត​ក៏​កើតមាន​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ដដែល​នៅ​ពេល​រសៀល​នាំអោយ​មាន​ការបិទផ្លូវ​បន្ថែម​ហើយ​យានយន្ត​ត្រូវបាន​ណែនាំ​អោយ​បង្វែរ​ទៅប្រើ​ផ្លូវ​ផ្សេង​៕

​រូបភាព​បញ្ចេញ​ដោយ​ប៉ូលិស​រដ្ឋ​អូ​រី​ហ្គឹ​ន បង្ហាញ​រថយន្ត​ជាច្រើន​នៅលើ​ផ្លូវ Interstate 5​ខាងជើង​ទីប្រជុំជន​អឺ​ជែនកាល​ពី​ថ្ងៃ​ពុធ​