​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​កាលពី​ថ្ងៃ​ពុធ​ទី​១៩​តុលា​បាន​ព្រមាន​អង្គការសហប្រជាជាតិ​កុំ​ឱ្យ​ស៊ើបអង្កេត​ការវាយប្រហារ​ដោយ​ដ្រូ​ន​ផលិត​ដោយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែន​ដោយ​ចូល​​រួម​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​ក្នុង​ការបដិសេធប្រ​ភព​ដើ​មនៃអាវុធ ខណៈ​សហភាព​អឺរ៉ុប​ត្រៀម​ទណ្ឌកម្ម​ថ្មី​។​

​សហរដ្ឋ​អាម៉េរិក បារាំង និង​អង់គ្លេស​បាន​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​បិទទ្វារ​មួយ​ស្តី​ពី​ការលក់ដ្រូន​ឱ្យទៅ​រុស្ស៊ី ដែល​ពួកគេ​ពណ៌នា​ថា​ជា​ការរំលោភ​លើ​ការ​រឹតបន្តឹង​អាវុធ​របស់​អ​.​ស​.​ប​លើ​អ៊ីរ៉ង់​។​

​សហភាព​អឺរ៉ុប​និង​សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ពួកគេ​មាន​ភស្តុតាង​ដែល​ថា​អ៊ីរ៉ង់​បាន​ផ្គត់ផ្គង់​ដ្រូ​ន​តម្លៃ​ទាប Shahed-136 ដែល​ផ្ទុះ​នៅពេល​ចុះចត​និង​ត្រូវបាន​ស្តីបន្ទោស​ចំពោះ​ការស្លាប់​​មនុស្ស​ប្រាំ​នាក់​កាលពី​ថ្ងៃ​ចន្ទ​នៅក្នុង​រដ្ឋធានី​គៀវ​ក៏ដូចជា​ការបំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​ល​ផងដែរ​។​

​អ៊ុ​យក្រែន ដែល​បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់ បាន​និយាយថា យោធា​របស់​ខ្លួន​បាន​បាញ់​ទម្លាក់ដ្រូន​អ៊ីរ៉ង់​ជាង ២២០ គ្រឿង​ក្នុង​រយៈពេល​ជាង​មួយ​ខែ​ហើយ​រូប​​ភាព​ជា​ច្រើន​ហាក់​បង្ហាញ​ការជាប់​ទាក់ទង​ជាមួយ​អ៊ីរ៉ង់​។​

​ប៉ុន្តែ​អ្នកការទូត​រុស្ស៊ី​លោក ឌី​មី​ទ្រី ប៉ូ​លី​យ៉ាន​ស្គី (Dmitry Polyanskiy)​បាន​ថ្កោលទោស “​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​និង​ទ្រឹស្តី​សមគំនិត​” ដោយ​លើកឡើង​ភស្តុតាង​ថា អក្សរ​រុស្ស៊ី ត្រូវបាន​​សរសេរ​នៅលើ​ដ្រូ​ន​។​

​លោក​ប៉ូ​លី​យ៉ាន​ស្គី​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ខាងក្រៅ​ក្រុមប្រឹក្សាសន្តិសុខ​ថា “​ដ្រូ​ន​ដែល​ប្រើ​ដោយ​កងទ័ព​រុស្ស៊ី​នៅ​អ៊ុ​យក្រែន ត្រូវបាន​ផលិត​នៅក្នុង​ប្រទេស​រុស្ស៊ី​។​ខ្ញុំ​សូម​ផ្តល់​អនុសាសន៍​ថា សូម​​អ្នក​កុំ​មើលស្រាល​សមត្ថភាព​បច្ចេកវិជ្ជា​ឧស្សាហកម្ម​ដ្រូ​ន​របស់​រុស្ស៊ី​ឱ្យសោះ​”​។​

​ប៉ុន្តែ​លោក​បាន​ព្រមាន​ប្រឆាំងនឹង​ការស៊ើបអង្កេត​ណាមួយ​របស់​អ​.​ស​.​ប​នៅ​ទីតាំង​ផ្ទាល់​ក្នុងប្រទេស​អ៊ុ​យក្រែន ដែល​ជា​ផ្នែក​នៃ​ការអនុវត្ត​ទណ្ឌកម្ម​ដែលមាន​ស្រាប់​លើ​អ៊ីរ៉ង់​។​

​លោក​បាន​និយាយថា “​ក្រុម​នេះ​មិន​មាន​សមត្ថកិច្ច​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ទេ វា​មិនមែន​ជា​ផ្នែក​នៃ​គណៈកម្មាធិការ​ដាក់ទណ្ឌកម្ម​នោះទេ​។​ដូច្នេះ​វា​នឹង​មិន​មាន​វិជ្ជាជីវៈ​ដាច់ខាត​និង​មាន​ចរិត​ន​យោ​​បាយ​”​។​

​លោក​ប៉ូ​លី​យ៉ាន​ស្គីបា​ននិយាយថា ប្រសិនបើ​អគ្គលេខាធិការ​អ​.​ស​.​ប ឬ អគ្គលេខាធិការ អង់​តូ​នីញ៉ូ គូថេ​រ៉េស នៅតែ​បន្ត​ធ្វើ​រឿងនេះ “​យើង​នឹង​ត្រូវ​វាយតម្លៃ​ឡើងវិញ​នូវ​កិច្ចសហការ​របស់​យើង​ជាមួយ​ពួកគេ ដែល​សឹងតែ​មិន​ផ្តល់​ប្រយោជន៍​ដល់​នរណា​ទាំងអស់​”​។​

​បេសកជន​អ៊ីរ៉ង់​ប្រចាំ​អ​.​ស​.​ប លោក អា​មៀ សា​អ៊ី​ដ អ៊ី​រ៉ា​វ៉ា​នី (Amir Saeid Iravani) ក៏​បាន​ច្រានចោល “​ការអះអាង​គ្មាន​មូលដ្ឋាន​និង​គ្មាន​ការបញ្ជាក់​ច្បាស់លាស់​” លើ​ការ​ផ្ទេរដ្រូន​ផងដែរ ហើយ​បាន​និយាយថា រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់ ដែល​បាន​បោះឆ្នោត​អនុប្បវាទ​លើ​សង្គ្រាម​អ៊ុ​យក្រែន ចង់បាន “​ដំណោះស្រាយ​សន្តិភាព​” នៃ​សង្គ្រាម​៕

ដ្រូនធ្លាក់នៅអ៊ុយក្រែនបង្ហាញអក្សររុស្ស៊ី

ទីតាំងអ៊ុយក្រែនរងការវាយប្រហារពីដ្រូនរុស្ស៊ី

​អ៊ីរ៉ង់​បញ្ចេញ​រូបភាព​សមយុទ្ធ​ដ្រូ​ន​នៅ​ទីតាំង​មិន​ស្គាល់​មួយ​កាលពី​ខែ​សីហា​ឆ្នាំ​២០២២