កូន​ខ្លាឃ្មុំ​រលាក​ខ្លោច​បាតជើង​គួរឱ្យ​អាណិត​ដោយសារ​ភ្លើង​ឆេះ​ព្រៃ ត្រូវបាន​ជួយសង្គ្រោះ​

1343
ចែករម្លែក

​កូន​ខ្លាឃ្មុំ​កំព្រា​មួយ​ក្បាល បាន​រលាក​បាតជើង​ធ្ងន់ធ្ងរ​គួរឱ្យ​ខ្លោចចិត្ត​ដោយសារ​ភ្លើង​ឆេះ​ព្រៃ នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ សហរដ្ឋអាមេរិក ប៉ុន្តែ​ជា​សំណាងល្អ​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេល នេះ​បើ​យោង តាម​ការអះអាង​របស់​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ ទី​២៩ ខែមិថុនា​។

​មន្ត្រី​អភិរក្ស និង​ការពារ​សត្វព្រៃ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ ជឿថា កូន​ខ្លាឃ្មុំ​ញី​នេះ​នឹង​ជាសះស្បើយ​ហើយ​អាច លែង​វា ចូលទៅក្នុង​ព្រៃ​វិញ​ត្រឹម​រដូវរងា​នេះ​។​

​សូមបញ្ជាក់ថា ភ្លើង​ឆេះ​ព្រៃ​ដែល​បានធ្វើឱ្យ​កូន​ខ្លាឃ្មុំ​នេះ​រងរបួស បាន​ឆេះ​ព្រៃ​ទំហំ ១៦៨ គីឡូម៉ែត្រ ការ៉េ​ជិត​តំបន់​ឌូ​រែ​ន​ហ្គោ (Durango) នៅ​ភាគ​និរតី​នៃ​រដ្ឋ​នេះ​។ ប្រជាជន​ជាង ២.០០០​ខ្នង​ផ្ទះ ត្រូវបាន​ជម្លៀសចេញ​នៅ​ចំណុច​មួយ ប៉ុន្តែ​អ្នកស្រុក​ទាំងនោះ​ត្រូវបាន​អនុញ្ញាតឱ្យ​វិលត្រឡប់ ទៅវិញ​ហើយ​។

​ភ្លើង​ឆេះ​ព្រៃ​ចំនួន ៥ ទៀត​នៅ​រដ្ឋ​ខូ​ឡូ​រ៉ា​ដូ បាន​នាំឱ្យ​ជម្លៀស​ប្រជាជន​យ៉ាងហោចណាស់ ៦៥០ ខ្នង​ផ្ទះ​ទៀត​៕ ប្រែ​សម្រួល​: ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម