ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន ចំនួន ៣២,៥ លាន​ដុល្លារ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​សុខាភិបាល ប្រកបដោយ គុណភាព នៅក្នុង​ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​ជាប់​ព្រំដែន នៅ​ភាគ​ពាយព្យ នៃ ប្រទេស​កម្ពុជា និង​ជា​តំបន់​ដែល​ពលរដ្ឋ​ចំណាកស្រុក​ចាកចេញ និង​ត្រឡប់មកវិញ ព្រមទាំង ជាទី​តាំង សម្រាប់​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ ខេត្ត​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​។​

Oct 20, 2022

ធនាគារអភិវឌ្ឍន៍អាស៊ី អនុម័ត​ហិរញ្ញប្បទាន ៣២,៥ លាន​ដុល្លារ ដើម្បី​ជំរុញ​សេវា សុខាភិបាល តាម​ព្រំដែន​កម្ពុជា​

​ដោយៈ​ទេព មង្គល / ភ្នំពេញ​៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័ត​ហិរញ្ញប្បទាន ចំនួន ៣២,៥ លាន​ដុល្លារ ដើម្បី​បង្កើន​លទ្ធភាព​ទទួលបាន​សេវា​សុខាភិបាល ប្រកបដោយ គុណភាព នៅក្នុង​ខេត្តបន្ទាយមានជ័យ ដែលជា​ខេត្ត​ជាប់​ព្រំដែន នៅ​ភាគ​ពាយព្យ នៃ ប្រទេស​កម្ពុជា និង​ជា​តំបន់​ដែល​ពលរដ្ឋ​ចំណាកស្រុក​ចាកចេញ និង​ត្រឡប់មកវិញ ព្រមទាំង ជាទី​តាំង សម្រាប់​អ្នក​ដែល​ស្វែងរក​ការងារ​ធ្វើ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់ ខេត្ត​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ចេញផ្សាយ​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពី​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០២២​។​