ដោយៈតារារិទ្ធ(កណ្តាល)ប្រមុខរាជរដ្ឋា ភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានថ្លែងថាសមរង្ស៊ីធ្វើនយោបាយល្ងង់ពេកបង្កឲ្យវាមានកំហុសធំ ២ ដែលប្រជាពលរដ្ឋមិនអាចពឹងពាក់ឲ្យធ្វើ ជាមេដឹកនាំបាន ។

សម្តេចតេជោបានថ្លែងនៅព្រឹកថ្ងៃទី២០ ខែតុលានេះទោះបីសម្តេចមិនបានបញ្ចេញឈ្មោះអាចោរក្បត់ជាតិថាជាអ្នកណាក៏ដោ យគេដឹងថាអ្នកនោះច្បាស់ជាលោកសម រង្ស៊ី ដែលជាទណ្ឌិតរត់ចោលស្រុក ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា”អា ចោរក្បត់ជាតិនេះវាមានកំហុសធំពេកខ្ញុំគួរហើយប្រាប់វានិយាយប្រាប់វាទៅទីមួយ.វាប្រមូលកម្លាំងរត់ចេញទៅ ក្រៅប្រទេសធ្វើអោយក្បាលម៉ាស៊ីនខាងក្នុងរបស់វាត្រូវបាត់បង់លែងមានអ្នកគ្រប់គ្រងកម្លាំងនយោបាយនៅខាងក្នុង ។បើទោះបីជាគណបក្សនេះត្រូវរំលាយប៉ុន្តែកម្លាំងនៅខាងក្នុងអាចកសាងគណបក្សជាថ្មីបានទៀត ។ ប៉ុន្តែយុទ្ធ សាស្ត្រដេកផ្ទះឈ្នះស្អាត ដេកងាប់តែម្ដង ។ ឱ្យមនុស្សរត់ចេញហើយមិនឲ្យចូលរួមបោះឆ្នោត។មើលឃើញចំ ណុចខ្សោយនេះតើពលរដ្ឋអាចទៅពឹង ពាក់នឹងមេដឹកនាំបែបនេះបានទេ។ នេះជាកំហុសទី១ ។

កំហុសទី ២.ដកមនុស្សចេញពីគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត។អញ្ចឹងមាន ន័យថាម៉េចគឺមានន័យថាខ្លួនឯងរត់ចោល ជួរទៅតើ។ ម៉េចមកចោទថា គ ជ ប សុទ្ធតែ ជាសមាជិកគណបក្សប្រជាជន។ បើខ្លួនឯងនៅគឺគ្មានអ្នកណាគេចាប់នោះទេ។ប៉ុន្តែមក ពីអ្នកឯងធ្វើនយោបាយល្ងង់ពេក។បើអ្នកទាំងនោះនៅក៏អាចជួយដល់គណបក្សអ្នក ឯងផងដែរ។គឺគ្មានអ្នកណាគេដេញទេគឺរត់ចេញពី គ ជ ប ខ្លួនឯង។

សម្តេចបន្តថា ពេលនោះផែនការរបស់គេយើងដឹង គឺគេចង់ឱ្យដកខ្លួនចេញលាចេញដើម្បីឲ្យយើងចែកអាសនៈមិនទាន់ពេល ។ប៉ុន្តែជាអកុសលលោក ហ៊ីង សារិន នៅ ហ្សង ពុទ្ធា មិនទៅណាហើយផ្ដល់ឱកាសឲ្យបើកច្រក់អាចបែងចែកអាស្ននៈឃុំសង្កា ត់បាន៕