​ដោយៈ​ភ្នំ​ស្វាយ / បន្ទាយមានជ័យ​៖​​​ មន្ត្រី​អាជ្ញាធរ​ដែនដី​និង​ជំនាញ​ពាណិជ្ជកម្ម ក៏​ដូច​ជំនាញ​ក៏ដូចជា​ដៃគូ​ផ្នែក ឯកជន​បាន​ជំរុញ​លើកទឹកចិត្ត​ផលិតកម្ម​”​ភូមិ​១​ផ​លិ​ផល​១”​ក្នុង​សហគមន៍​របស់​អាជីវ​ករ​សិប្បករ​ក្នុងស្រុក​ឱ្យ​កាន់​តែមាន​បរិមាណ គុណភាព​ប្រសើរ​ថែមទៀត​ក្នុងការ​ដណ្តើម​ទីផ្សារ ។​

​នេះ​បើតាម​លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ក៏​ដូច​លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​អាជីវករ​បានឱ្យដឹង​កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែតុលា​ឆ្នាំ​២០២២​ក្នុងពេល​ធ្វើជា​អធិបតី​និង​បាន​ចូលរួម​កាត់​ខ្សែ បូ​សម្ពោធ​ដាក់តាំង​ពិព័រណ៍​ភូមិ​មួយ ផ​លិ​ផល​មួយ (​រយ​:​ពេល​៧​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៥ – ២២ ខែតុលា ឆ្នាំ ២០២២) នៅ​វេទិកា​ខេត្ត​នៃ​សួន​មានជ័យ​ស្ថិតនៅ​កណ្តាល​ក្រុង​សិរីសោភ័ណ ។​

​លោក ដុំ វណ្ណឌី អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា ការដាក់​បង្ហាញ​ឬ​ពិព័រណ៍ ផលិតកម្ម​”​ភូមិ​មួយ ផ​លិ​ផល​មួយ ” លើក​នេះ​ក៏​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង សំពះ​ព្រះ​ខែ អកអំបុក​និង​ចង់បង្ហាញ​ពី​សម​ទ្ធិ​ផល​ដែលជា​ស្នាដៃ​របស់​ខ្មែរ​ផលិត​ក្នុងស្រុក ដល់​ភ្ញៀវ អតិថិ​ជនជាតិ អន្តរជាតិ​ឱ្យបាន​ដឹង​ហើយក៏​ទិញ​ឬ​ចូលចិត្ត​ប្រើប្រាស់ និង​ក៏​ចង់​ទាក់ទាញ​អ្នកវិនិយោគ ក្នុងស្រុក​និង​ក្រៅ​ស្រុក​ឱ្យ​ងាក​មក​គាំទ្រ​និង​ប្រើប្រាស់​ផលិតផល ដែល​បង្កើតឡើង​ដោយ​ស្នាដៃ​កូន​ខ្មែរ ក៏ដូចជា​ជួយ​ស្វែងរក​ទីផ្សារ​ដល់​អាជីវករ​ដែល​បាន​ផលិត​ទៀតផង​។​

​លោក​បន្តថា ក្នុង​ការតាំង​បង្ហាញ​ឬ​ពិព័រណ៍​នេះ​មាន​ស្តង់​ដាក់លក់​ទំនិញ​ចំរុះ​សរុប​មាន​ចំនួន​៨៥​ស្តង់ ក្នុងនោះ​មាន​ស្តង់​ផលិត​ក្នុងស្រុក​ចំនួន​១៨​ស្តង់​របស់​អាជីវករ​ក្នុងស្រុក​និង​១៦ សិប្បកម្ម ។

​លោក​ដុំ វណ្ណឌី បាន​បន្តថា អាជីវករ ផលិតករ​នៃ​ផលិតផល​ខ្មែរ​ក្នុង​ខេត្តបន្ទាយមានជ័យ​ដែល​នាំមក​តាំង​បង្ហាញ រួមមាន :​ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកម្ទេស ណែម​ត្រី​ទ្រី​ឡា​ត់ កាហ្វេ​តាំង​ជី​ង​ហួរ ដំណាប់​ស្វាយ តា​ង៉ែ​ន ស្រការ​នាគ ទឹកឃ្មុំ ផ្សិត​បណ្តុះ ម្សៅ​រមៀត បាយក្តាំង​LLP. ផ្លែ​មៀន​ប៉ៃលិន ដំណាប់ ស្រា​មៀន កំប៉ុង​/​កែវ ចាហួយ​ដូង ផ្លែ​ដូង ម្សៅ​អង្ករខ្សាយ កន្ទេលកក់ ប្រេងខ្យល់ ប្រេងកូឡា ក្រមា​ទ្រាស គ្រឿងសំអាង សាប៊ូ​បោកគក់ ប្រាយ​ធិ​នណ៍ កាបូប​កំប្លោក …​ដែលជា​ផលិតផល​របស់​បុគ្គល សហគមន៍​សហគ្រាស​ខ្នាតតូច​ដែលមាន មូលដ្ឋាន​នានា​ក្នុង​ខេត្ត ។​

​នាឱកាស​ចូលរួម​ផ្តល់​វិភាគទាន​ស្មារតី​លើកកម្ពស់​ពាណិជ្ជកម្ម​នោះ លោក​អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ​មានប្រសាសន៍ថា ទន្ទឹម​ពលរដ្ឋ​មួយផ្នែក​ក្នុង​ខេត្ត​បាន​ជួប​ការលំបាក​ដោយ​រងគ្រោះ​ពី​ទឹកជំនន់​នា​ឆ្នាំ​២០២២​នេះ​ក៏មាន​ពលរដ្ឋ​មួយផ្នែកធំ​ក្នុង​ខេត្ត​បាន​នឹង​កំពុង​ខិតខំ​ស្តារ​ជីវភាព​ឡើងវិញ​ក្នុងដំណាក់កាល​ស្ថានភាព​ធូរស្រាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ការណ៍​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​បាន​ចូលរួម​នូវ​កម្មវិធី​តាំង​បង្ហាញ​ពិព័រណ៍​ទំនិញ​”​ភូមិ​មួយ​ផលិតផល​មួយ​”​នេះ​ក៏មាន​បំណង​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា​និង​ជនបរទេស​ងាក​មក​ចាប់អារម្មណ៍​លើ​ផលិតផល​របស់​ខ្មែរ​និង​ក៏​ដូច​ធ្វើការ​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​ឱ្យគេ​បាន​ស្គាល់​ពី​ស្នាដៃ​របស់​ខ្មែរ​តាំងពី​ដូនតា​និង​ដែល​ផលិត​បច្ចុប្បន្ន ។ ពិសេស​យើងទាំងអស់គ្នា​ត្រូវ​ជួយ​គាំទ្រ​ផលិតផល​របស់​យើង ជាជាង​គាំទ្រ​ផលិតផល​នៅក្រៅ​ស្រុក ដែលជា​ហេតុនាំឱ្យ​អាជីវករ​អ្នក​ផ​លិ​បាក់​ទឹកចិត្ត​ក្នុង​ការផលិត ។​

​លោក​អ៊ុំ រាត្រី បាន​បន្តទៀតថា​ការដាក់​តាំង​បង្ហាញ​និង​លក់​ភូមិ​មួយ ផលិតផល​មួយ​ក៏​ដើម្បី​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ឲ្យ​ជឿជាក់​លើ​អ្នក​ផលិត​ក្នុងការ​ច្នៃប្រឌិត​ផលិតផល​មួយ ឬ​ច្រើន​ប្រភេទ​តាម​បច្ចេកទេស និង​ស្របតាម​ភូមិឋាន វប្បធម៌​របស់ខ្លួន​ប្រកបដោយ​គុណភាព​ដោយ​ប្រើ​វត្ថុធាតុដើម និង​ធនធាន​នៅក្នុង​ស្រុក​ដែលមាន​ស្រាប់ សម្រាប់​លក់​លើ​ទីផ្សា​ក្នុងប្រទេស និង​អន្តរជាតិ​ដោយ​ឈរលើ​គោលការណ៍​ច្បាស់លាស់​ផងដែរ ។​

​លោក​បន្ថែមទៀតថា កន្លងមក​រដ្ឋបាលខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ក៏ដូចជា​គ្រប់​ស្រុក​ក្រុង​តែងតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ប្រមូលផ្តុំ​រវាង​អ្នក​ផលិត​និង​អ្នកទិញ​ឬ​អ្នកប្រើប្រាស់​អោយបាន​ជួបគ្នា​អោយបាន​យល់ដឹង​ពី​តម្រូវការ​និ​មួយៗ​រៀងៗ​ខ្លួន​។​
​រដ្ឋបាលខេត្ត​និង​អគ្គលេខា​ធិ​ដ្ឋា​ន​គណ​:​ក​ម្មា​ធិ​ការ​ជាតិ ក៏​ដូច​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត សភាពាណិជ្ជកម្ម បាន​ជំរុញ ចលនា​ភូមិ​មួយ ផលិតផល​មួយ​ក្នុងស្រុក​និង​សហគ្រាស M/SMEs ធ្វើ​កម្មវិធី​វ​វេទិកា​ផ្គូរ​ផ្គង​ដែល​បានធ្វើឱ្យ​ជួបគ្នា​រវាង​អ្នក​ផលិត​និង​អ្នកទិញ ។​

​លោក​បាន​បន្តថា​៖​កន្លងមក​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ពាក់ព័ន្ធ​ក៍​ដូចជា​គ្រប់​ស្រុក​/​ក្រុង​តែងតែ​ខិតខំ​ប្រឹងប្រែង​ប្រមូលផ្តុំ​រវាង​អ្នក​ផលិត​និង​អ្នកទិញ​អោយបាន​ជួបគ្នា​អោយដឹងពី​តម្រូវការ​នីមួយៗ​របស់ខ្លួន ៕​សរន / N

រូបថត ( លោកអ៊ុ រាត្រី អភិបាលខេត្ត លោកខេង ស៊ុម ប្រធានក្រុមប្រឹក្សា លោកដុំ វណ្ណឌី.កាត់ខ្សែបូសម្ពោធដាក់តាំងពិព័រណ៌ភូមិ១ផលិផល១ អបអរបុណ្យអុំទូកនៅខេត្តបន្ទាយមានជ័យ )​ (រូប : ភ្នំស្វាយ )