ដោយៈតារារិទ្ធ(កណ្តាល)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថាសាលក្រមរបស់តុ លាការកាត់ទោ សទណ្ឌិត សម រង្ស៊ី ឱ្យជាប់ពន្ធនាគារមួយជីវិតគឺជារឿងដ៏ត្រឹមត្រូវបំផុតដោយ សារតែមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ថាទណ្ឌិតក្បត់ ជាតិនោះព្រមព្រៀងកាត់ទឹកដីទៅឱ្យជនបរទេសរហូត៤ ខេត្ត។

ថ្លែងនាព្រឹកថ្ងៃទី២០ខែ តុលា ឆ្នាំ ២០ ២២ នេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងគាំ ទ្រសាលដិការបស់តុលាការដោយបានបញ្ជាក់ថា៖ «កុំថាឡើយអ្នកឯងមិនទាន់កាន់អំណាច សូម្បីតែខ្ញុំកាន់អំ ណាចក៏ខ្ញុំគ្មានសិទ្ធិកាត់ទឹកដីសូម្បីមួយមីលីម៉ែត្រឱ្យប្រទេសណាដែរបើខ្ញុំធ្វើ បែបនោះខ្ញុំក៏ត្រូវតែជាប់ទោសដូចគ្នា អញ្ចឹងក្នុងចំណុចនេះ គប្បីត្រូវបានបញ្ជាក់ឱ្យច្បាស់ថាសាលក្រមតុលាការនេះគឺត្រឹមត្រូវហើយអនុវត្តទៅ លើទោ សទណ្ឌដែលអ្នកឯងមានភស្តុតាងជាក់ លាក់»។

ម្តេចតេជោ ហ៊ុន សែន បានចោទជាសំណួរ ថាតើអាចធ្វើជាមេដឹកនាំកម្ពុជាបែបណាទៅបើខ្លួនមិនទាន់មានអំណាចផងខ្លួនទៅ ចុះហត្ថលេខាប្រគល់ឱ្យទឹកដីទៅឱ្យជនបរ ទេសរហូតដល់ទៅដល់៤ខេត្តហើយធ្វើការ បកស្រាយថា​ដើម្បីផ្តល់នូវសិទ្ធិសម្រាប់ជន ជាតិដើមភាគតិច។ កម្មវិធីចុះហត្ថលេខានោះមានទង់ជាតិអាមេរិក ទង់ជាតិកម្ពុជា និងទង់ជាតិម៉ុងតាញ៉ាដែលជាក្រុមអបគ មន៍ប្រឆាំងរដ្ឋាភិបាលនៅវៀតណាម។

អញ្ចឹងបើសិនជាគ្រាន់តែជាការផ្តល់សិទ្ធិអំណាចឱ្យប្រជាជនជនជាតិដើមភាគតិច វាអត់មានតម្រូវការដើម្បីឱ្យជនជាតិទាំងនោះមានទង់ជាតិទេអញ្ចឹ ងតើបកស្រាយថាម៉េចនៅកន្លែងនេះ។

សម្តេចបានបន្តថាទោះជា សម រង្ស៊ី បក ស្រាយយ៉ាងណាក៏ដោយប៉ុន្តែរូបភាពដែ លនៅខាងក្រោយកម្មវិធីចុះហត្ថលេខា គឺគ្រប់គ្រាន់ដែលជាភស្តុតាងបង្ហាញថា ជាការប្រគល់ទឹកដីឱ្យក្រុមម៉ុងតាញ៉ា។

សម្តេចបានបញ្ជាក់បន្ថែមថាៈគោលបំ ណង់ពិតប្រាកដរបស់ជនក្បត់ជាតិនេះ (សម រង្ស៊ី )គឺដើម្បីអ្វី?។ទោសនៅកម្ពុ ជាអត់មានទោ សប្រហារជីវិតទេក្នុករណីដែលមានទោស ប្រហារជីវិតប្រហែលជាតុលាការនឹងកាត់ អតិបរមាគឺប្រហារជីវិតប៉ុន្តែយើងមានទោសត្រឹមជាប់គុកមួយជីវិតប៉ុណ្ណោះដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវមើលឃើញឱ្យច្បាស់អំពីចរិតសារជាតិក្បត់ជាតិរបស់ជនក្បត់ជាតិនេះដែលខ្ញុំចាត់ទុកថាជាអំពើក្បត់៣ជំនាន់មនុស្សតាំងពីជីតា ឪពុករហូតមកដល់កូន។

សម្តេចបញ្ជាក់ថាសព្វថ្ងៃរាជរដ្ឋាភិបាលបានខិតខំចរចាព្រំដែនសូម្បីត្រឹមប្រវែងមួយតឹកមួយផឹងជាមួយប្រទេសជិតខា ងហើយបានត្រឹម ៨៤ ភាគរយតែប៉ុ ណ្ណោះនៅសល់១៦ភាគរយនៅតថ្លៃគ្នាស្វិតស្វាញនៅឡើយប៉ុន្តែហេតុអ្វីបាន ជាទណ្ឌិត សម រង្ស៉ី មិនទាន់បានកាន់ អំណាចផងបែរជាហ៊ានកាត់ទឹកដីរហូត ដល់៤ខេត្តទៅឱ្យជនបរទេស​ដូច្នេះ។

សូមបញ្ជាក់ថា សម រង្ស៊ី អតីតប្រធានគណ បក្សសង្រ្គោះជាតិដែលកំពុងរត់គេចខ្លួនទៅក្រៅប្រទេសត្រូវបានសកម្ម ជនរបស់ខ្លួនទម្លាយអំពីអំពើក្បត់ជាតិដោយភ្ជាប់វីដេអូរប ស់លោកចុះកិច្ចព្រមព្រៀងជាសម្ងាត់ជាមួ យមេដឹកនាំជនជា តិវៀតណាមម៉ុងតាញ៉ា កាលពីឆ្នាំ២០១៣ដើម្បីប្រគល់ឱ្យជនជាតិ ភាគតិចវៀតណាមទាំងនោះគ្រប់គ្រងខេត្តចំនួន៤ ដោយស្វ័យប្រវត្តិបើសិនជាគណ បក្សសង្រ្គោះជាតិឈ្នះការបោះឆ្នោតជាតិនៅឆ្នាំ២០១៣ ។ ខេត្តកម្ពុជាចំនួន៤ ដែលលោកសមរង្ស៊ីប៉ុនប៉ងកាត់ទៅឱ្យជនជាតិ ភាគតិចវៀតណាមនេះរួមមាន៖ខេត្តរតនគិរី មណ្ឌលគីរី ស្ទឹង ត្រែង និងខេត្តក្រចេះ ជា ដើម៕