ដោយៈរ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលខណ្ឌជ្រោយចង្វារបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព លោក លីម សុភាអភិបាលខណ្ឌជ្រោយចង្វារ ដើម្បីដាក់ចេញនូវផែនការការងាររៀបចំ
សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង ៤១ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ។

ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៩ខែតុលាលោកអភិបាលខណ្ឌបានបញ្ជាក់ថាដោយភូមិសាស្រ្តខណ្ឌជ្រោយចង្វារជាភូមិសាស្រ្តសំខាន់នៃកិច្ចប្រជុំដូចនេះគ្រប់កងកម្លាំងនិងជំនាញពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះផែនដែលខ្លួនទទួលខុសត្រូវ និងត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការពង្រឹងការការពារសន្តិសុខ និងការរក្សាសណ្តាប់ធ្នាប់នៅតាមគោលដៅសំខាន់ៗក្នុងមូលដ្ឋានរបស់ខ្លួន៕សរន/PC