ដោយៈតារារិទ្ធ(ភ្នំពេញ)៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថាប្រ ទេសកម្ពុជាទោះបីគេថាយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រទេសមួយនេះអនុវត្តយ៉ាងម៉ត់ចត់នូវដំណើរប្រជាធិបតេយ្យដោយទៀងទាត់បំផុ ត ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែប នេះនៅព្រឹកថ្ងៃ២០ខែតុលាឆ្នាំ២០២២នឹងអញ្ជើ ញចុះឈ្មោះបោះឆ្នោតជាថ្មីបន្ទាប់ពីសម្តេចបានផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណើតពីថ្ងៃទី៤ខែមេ សាឆ្នាំ១៩៥១ទៅថ្ងៃទី៥ខែសីហាឆ្នាំ ១៩៥២ វិញ។

សម្តេចតេជោ ហ៊ុន សែនបានថ្លែងថាថ្ងៃនេះ យើងបានមកចុះឈ្មោះបោះឆ្នោតគឺមកកែរថ្ងៃខែនិងអាយុកំណើតរបស់ខ្ញុំ។សម្តេចបន្ត ថាសម្តេចបានធ្វើការកែតម្រូវអស់ហើយទាំ ងអត្រានុកូលដ្ឋាននិងឯកសារពាក់ព័ន្ធនា នានៅតែការចុះឈ្មោះបោះឆ្នោតតែប៉ុណ្ណោះដែលសម្តេចត្រូវបំពេញកាតព្ធកិច្ចនេះឱ្យចប់ សព្ធគ្រប់ទៅតាមច្បាប់ ។

សម្ដេចបន្តថាបើទោះបីយើងមានឋានៈប៉ុ ណ្ណាក៏ដោយប៉ុន្តែច្បាប់គឺជាច្បាប់ដែលយើ ងត្រូវតែមានការគោរពឲ្យបានម៉ត់ចត់។ ថ្ងៃនេះខ្ញុំបានមកធ្វើការកែតម្រូវនៅទីនេះហើ យក៏មិនមែនគ្រាន់តែជាឈុតឆាកដើម្បីបង្ហាញជូនប្រជាពលរដ្ឋកម្ពុជានិងជនបរ ទេសអំពីរបៀបដំណើរការប្រជាធិបតេយ្យរបស់កម្ពុជានោះដែរ។នេះជាទីកន្លែងមួយមិនមែនតែនាយករដ្ឋមន្ត្រីនោះទេប៉ុន្តែសម្រា ប់ប្រជាពលរដ្ឋទូទៅមកចុះឈ្មោះហើយស្ថា នភាពបែបនេះគឺមានគ្រប់ទីកន្លែងគឺជាឱកា សសម្រាប់ឲ្យប្រជាពលរដ្ឋរបស់យើងបានចុះឈ្មោះបោះឆ្នោតពិសេសសម្រាប់យុវជន យុវនារីដែលដល់អាយុបោះឆ្នោតគឺអំពាវ នាវឲ្យធ្វើការចុះឈ្មោះបោះឆ្នោតដើម្បីប្រើប្រាស់សិទ្ធិក្នុងការអនុវត្តនួវលទ្ធិប្រជាធិប តេយ្យក្នុងការជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសា សន៍ចំណុចដែលសម្តេចគួរនិយាយបញ្ជាក់នៅទីនេះគឺយើងធ្វើដោយភាពម៉ត់ចត់បំផុតហើយមិនមែនគ្រាន់តែធ្វើការចុះឈ្មោះបោះ ឆ្នោតអ្នកដែលដល់អាយុបោះឆ្នោតទេតែសម្រាប់អ្នកដែលមិនទាន់បានចុះឈ្មោះ បោះឆ្នោតនិងអ្នកដែលផ្លាស់ប្ដូរទីលំនៅគឺគេអាចប្រើប្រាស់ពេលវេលាដែលគណៈកម្មា ធិការជាតិរៀបចំការបោះឆ្នោតរៀបចំរយៈ ៥០ ថ្ងៃនេះ ។

សម្តេចតេជោ ហ៊ុន សែន បន្តថា”ប្រទេស កម្ពុជាទោះបីគេថាយ៉ាងណាក៏ដោយក៏ប៉ុន្តែប្រទេសមួយនេះអនុវត្តយ៉ាងម៉ត់ចត់នូវដំ ណើរប្រជាធិបតេយ្យដោយទៀងទាត់បំផុតព្រោះចំណុចដែលខ្ញុំគួររំលឹកបន្តិចថាដំណើ រការប្រជាធិបតេយ្យរបស់កម្ពុជាដែលខ្ញុំប្រើពាក្យថាជាទៀងទាត់ ។ ពាក្យទៀងទាត់នេះសំដៅបញ្ជាក់អំពីការចងរបស់រដ្ឋធម្មនុញ្ញដែលមិនអនុញ្ញាតឲ្យនាយករដ្ឋព្រះមហាក្ស ត្រដើម្បីរំលាយសភានោះទេ ។

សម្តេចតេជោ ហ៊ុន សែន បន្តថាសភាមាននីតិកាល៥ ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេលើកលែងតែសភារំលាយរដ្ឋាភិបាលពីរដងក្នុងរយៈពេល១២ខែចំ ណុចនេះហើយដែលបញ្ជាក់ថានាយករដ្ឋមន្ត្រីកម្ពុជាគ្មានសិទ្ធិដូចនាយករដ្ឋមន្ត្រីប្រទេ សដទៃដែលរំលាយសភាមុនអាណត្តិ…។ប៉ុន្តែគឺកម្ពុជាគឺអត់ដូច្នោះទេ ភាពទៀងទាត់សម្រាប់បក្សនយោបាយទាំងអស់ទាំងបក្ស កាន់អំណាច បក្សក្រៅរដ្ឋាភិបាល សុទ្ធតែមានលទ្ធភាពដើម្បីទទួលបាននូវការរៀបចំខ្លួនសម្រាប់រយៈពេល៥ឆ្នាំអញ្ចឹងត្រង់ចំណុ ចនេះហើយនៅក្នុងច្បាប់បោះឆ្នោតបន្ទាប់ពីការចែងដូចជាមាត្រា៧៨មាត្រា៧៣និយា យពីសភាមាននីតិកាល៥ ឆ្នាំហើយសភានឹងត្រូវផុតកំណត់នៅក្នុងពេលសភាថ្មីចូលកាន់តំណែង។ហើយគេបញ្ជាក់ទៀតសភាមិនអាចរលាយមុនអាណត្តិបានទេលើកលែ ងរដ្ឋាភិបាលរំលាយពីរដងក្នុងរយៈពេល ១២ខែ ។ អញ្ចឹងបើសិនសភាចង់រលាយ ត្រូវតែរំលាយរដ្ឋាភិបាលពីរដងតែម្ដងទៅ ,សភារលាយខ្លួនឯងហើយ, ហើយនេះក៏ជាតុល្យភាពកុំឲ្យសភាចេះតែរំលាយគេតាមចិត្ត ,បើរំលាយគេតាមចិត្តគឺរលាយខ្លួនឯង ,កុំចេះតែរពិសដៃរំលាយរដ្ឋាភិបាល,នេះជាការប្រាប់ជាការរំលឹកដើម្បីកុំឲ្យចេះតែរំលា យ,រំលាយបានប៉ុន្តែបើត្រឹមរយៈពេល១២ ខែរំលាយគេពីរដងគឺខ្លួនឯងត្រូវរលាយម្ដង ។ ដូច្នេះទាមទារតុល្យភាពខ្លាំងណាស់រដ្ឋ ធម្មនុញ្ញរបស់យើង,ហើយសម្រាប់ការប្រុង ប្រៀបខ្លួនសម្រាប់បក្សនយោបាយក្នុងរយៈ ពេល៥ឆ្នាំ។

ឯក្នុងច្បាប់បោះឆ្នោតទៀតសោតមានចែងយ៉ាងច្បាស់,រៀងរាល់ ៥ឆ្នាំម្ដងទៅសប្តាហ៍ ទី៤នៅខែកក្កដាត្រូវធ្វើការបោះឆ្នោត។អញ្ចឹងចំណុចនេះគឺជាចំណុចដែលរដ្ឋធម្ម នុញ្ញក៏បានបញ្ជាក់។ឯច្បាប់បោះឆ្នោតក៏បានបញ្ជាក់ហើយក៏បានកំ ណត់ទាំងថ្ងៃទៀត។រៀងរាល់ ៥ ឆ្នាំម្ដងនាថ្ងៃអាទិត្យសប្តាហ៍ទី ៤ នាខែកក្កដាត្រូវធ្វើការបោះឆ្នោត។អញ្ចឹងទេបណ្ដាបក្សនយោបាយងាយខ្លះងាយ ណាស់។គឺប្រទេសខ្លះបណ្ដាបក្សដទៃរៀប ចំខ្លួនស្ទើរតែមិនទាន់ប៉ុន្តែសម្រាប់នៅកម្ពុជា ងាយ។

គួររំលឹកថាកាលពីពេលថ្មីៗនេះសម្តេចតេ ជោ ហ៊ុន សែន បានស្នើទៅតុលាការដើម្បីផ្លាស់ប្តូរថ្ងៃខែឆ្នាំកំណត់មកថ្ងៃខែឆ្នាំកំណើតពិតប្រាកដវិញគឺថ្ងៃទី៥ខែសីហាឆ្នាំ១៩៥២ ។

នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២២ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូង និងជាចៅក្រមសាលាដំបូងរាជធានីសម្រេច ឱ្យប្រើប្រាស់ថ្ងៃខែឆ្នាំកំណើតពិតនិងបង្គាប់ឱ្យមន្ត្រីអត្រានុកូលដ្ឋានមានសមត្ថកិច្ចព្រមទាំងអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធកែតម្រូវគល់បញ្ជីសំបុត្របញ្ជាក់កំណើ តលេខ២៤១ចុះថ្ងៃទី៣ខែសីហា ឆ្នាំ២០០៦ ក្នុងសៀវភៅបញ្ជាក់កំណើតលេខ០៣/ ២០០៦ ចេញដោយមន្ត្រីអត្រានុកូល ដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានីភ្នំ ពេញព្រមទាំងឯកសារបញ្ជាក់អត្តសញ្ញា ណពាក់ព័ន្ធផ្សេងទៀតរបស់សម្តេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ តែងអ ញ្ជើញទៅបោះឆ្នោតនៅ ភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលនៅការិយាល័យ ១៦៩៧ ដែលមានទីតងនៅសាលាគរុកោ សល្យនិងវិក្រឹត្យការក្រុងតាខ្មៅ ។

បើតាមលោក សុខ សុផា ស្មៀនសង្កាត់ តាខ្មៅបានឲ្យដឹងថាសង្តាត់តាខ្មៅមាន អ្នកបោះឆ្នោតចំនួន ១៧,៧៤៦ នាក់ចំនួនអ្នកគ្រប់អាយុបោះឆ្នោតនៅឆ្នាំនេះមានចំនួន ៣៩៩ នាក់ ។

លោក សុខ សុផា បានឲ្យដឹងថានៅក្នុងសង្កាត់តាខ្មៅមាន៧ មណ្ឌលទីតាំងបោះ ឆ្នោតនិងការិយាល័យបោះឆ្នោត ៣០ ។

នៅឆ្នាំ២០២២នេះគណៈកម្មាធិការជាតិរៀ បមកចំការបោះឆ្នោតចាប់ផ្តើមពិនិត្បបញ្ជីឈ្មោះងនិងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែ តុលារហូតដល់ថ្ងៃទី៨ខែធ្នូ ឆ្នាំ ២០២២ដែលមានរយៈពេល ៥០ ថ្ងៃ ។

សូមបញ្ជាក់ថាគិតត្រឹមឆ្នាំ២០២២ប្រជាពល រដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតមានចំនួន ៩,២០៥,៦៨១ នាក់៕