ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វ​ណ្ណះ មេបញ្ជាការរង នាយសេនាធិការ​យោធភូមិភាគ​ពិសេស និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​មេបញ្ជាការ​ងក​ង​ទ​ព័​ជើងគោគ មេបញ្ជាការ​យោធភូមិភាគ​ពិសេស បាន​ដឹកនាំ​កម្លាំង​នាយរង​សេនាធិការ​រង នាយក​សាលា​ហ្វឹកហ្វឺន​ពលទាហាន​យោធភូមិភាគ​ពិសេស​តំបន់​អភិវឌ្ឍន​សរុប​ប្រមាណ​៥០​នាក់​ធ្វើការ​ត្រួតពិនិត្យ​ទីលាន​បាញ់​គ្រាប់​ពិត​របស់​យោធភូមិភាគ​ពិសេស​មាន​ទីតាំង​ក្នុង​តំបន់​ព្រែកជីក ភូមិ​ចំបក់​ប្រសាទ ឃុំ​ក្រាំង​ស្គា ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​

 

​បើ​យោងតាម​របាយការណ៍រ​បស់​យោធភូមិភាគ​ពិសេស​បានអោយដឹងថា​ទីលាន​បាញ់​គ្រាប់​ពិត​បានធ្វើ​លើ​ផ្ទៃដី​ទំហំ ៣​ហិតា ដែល​បាន​ខ្ចី​ដី​របស់​តំបន់​អភិវឌ្ឍន៍​យោធភូមិភាគ​ពិសេស​ចំនួន​២៥​ហិតា ដែលជា​ការអនុវត្ត​ចាប់ផ្តើម​សាសង់​តំណាក់កាល​ទី​១ ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២២ ។​

​នៅក្នុង​របាយការណ៍​បានអោយដឹងថា​គឺ​ប្រើប្រាស់​សរុបថ​វិកា ២៧.៩៧០.០០០​រៀល នៅពេល​ចំពោះមុខ​នេះ​ទីបញ្ជាការ​យោធភូមិភាគ​ពិសេស និង​បញ្ចប់​គម្រោង​កសាង​ទីតាំង​បាញ់​គ្រាប់​ពិត​នេះ​អោយ​ហើយ​នៅ​តំណាក់កាល​ទី​២ ដែល​ត្រូវ​ចំណាយ​ថវិការ​ប្រមាណ​ជា​២០.០០០​ដុល្លារ មាន​ទាំង​ការសំអាត​ទីកន្លែង​បាញ​គ្រប់​ពិត ឈូសឆាយ​អោយបាន​ល្អប្រសើរ ខណៈដែល​រដូវ​នេះ​ជា​រដូវវស្សា​ផង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ូ វ​ណ្ណះ បាន​មានប្រសាសន៍​បញ្ជាក់ថា ទំហំ និង​ប្រវែង​ទំនប់​បាញ់​គ្រាប់​ពិត គឺ​ប្រវែង​ពី​ស្លាប​ឆ្វេង​រហូតដល់​ផ្នែក​ស្លាប​ខាងស្តាំ​ស្មើ​៥០​ម៉ែត្រ កម្រាស់​ទទឹង​ខ្នង​ទំនប់​២០​ម៉ែត្រ កម្ពស់​ទំនប់​ពី​៥​ទៅ​១០​ម៉ែត្រ ហើយ​ការសាងសង់​សម្រេចបាន ៥៥,៦០% ។​

​លោក​មេបញ្ជាការរង​យោធភូមិភាគ​ពិសេស នាយ​សេនា​ធា​ការ​តំណាង​ដ៍​ខ្ពង់ខ្ពស់​មេបញ្ជាការរង​កង​ទ​ព័​ជើងគោក​មេបញ្ជាការ​យោធភូមិភាគ​ពិសេស​បានអោយដឹង​បន្ថែមទៀតថា​នៅក្នុង​ការ​សាសង​នេះ​ក៏មាន​វេទិការ​សម្រាប់​ទទួលភ្ញៀវ​កិ​តិ្ត​យស​១០​ម៉ែត្រ​គុណ​៣០​ម៉ែត្រ ហើយ​ក្នុងនោះ​កសាង​ផ្លូវ​ចូល​៤​ម៉ែត្រ បណ្តោយ​២៥០​ម៉ែត្រ​ផងដែរ ។​

​មេបញ្ជាការរង​យោធភូមិភាគ​ពិសេស និង​ជា​នាយសេនាធិការ តំណាង​មេបញ្ជាការរង​កង​ទ​ព័​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ពិសេស បាន ថ្លែង​អំណ​គុណ​យ៉ាង​ជ្រាល់ជ្រៅ​ដល់​អង្គភាព​ទាំងបី មាន តំបន់​អភិវឌ្ឍន៍ កងកាំភ្លើងធំ សាលា​ហ្វឹកហ្វឺន​របស់​យោធភូមិភាគ​ពិសេស ដែល​បាននាំគ្នា​ចំណាយ​ក​ម្កាំ​ង​ទាំង​ថវិកា​ដើម្បី​ធ្វើអោយ​យោធភូមិភាគ​ពិសេស​មាន​ទីលាន​បាញ់​គ្រប់​ពិត​ដោយ​ខ្លួនឯង ៕​