ដោយ៖តារារិទ្ធ(ភ្នំពេញ)នាល្ងាចថ្ងៃទី២០ខែតុលា២០២២នេះព្រះរាជាណាចក្រកម្ពុជានិងប្រទេសទីម័រខាងកើតបានចុះហត្ថលេខាលើឯកសារសំខាន់ចំនួន ២ឯកសារទី១អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករ និងឯកសារទី២.កិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាកាស ។

 

ឯកសារទី១ អនុស្សារណៈនេះចុះហត្ថលេខាលោកស្រីបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណ រដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិង លោក ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពា ណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ឯកសារទីពីរចុះហត្ថលេខាដោយលោកស្រីបណ្ឌិតរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាការវាង រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត និងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា។

ពិធីចុះហត្ថលេខានេះធ្វើឡើងក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរា ជាណាចក្រនិងលោកបណ្ឌិត José Ramos-Horta ប្រធានាធិបតីនៃសា ធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ៕