ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា៖ច្បាប់វិនិយោគរប ស់កម្ពុជាបានអនុញ្ញាតឲ្យជនបរទេសបោះទុនវិនិយោគ ១០០ ភាគរយដែលនេះគឺជាចំណុចសំខាន់សម្រាប់អ្នកវិនិយោគទីម័រខាងកើតមកកាន់ប្រទេសកម្ពុ ជា ។ជាមួយនេះសម្តេចតេជោបានលើកឡើងថាគួរណាស់មានអ្នកវិនិយោគមកពីប្រទេសទីម័រខាងកើតលើវិស័យផលិតអង្ករដោយបង្កើតឃ្លាំងស្តុកនិងកែច្នៃស្រូវសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសទីមកខាងកើតតែម្តង ។ សម្តេចបានលើកទឹកចិត្តឲ្យមានការជំរុញការអនុវត្តលើអនុសរណៈទាំងឡា យណាដែលប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខារួចមកហើយ ហើយក៏បានស្នើសុំឲ្យមានការពិនិត្យទៅលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងវិស័យសន្តិសុខផងដែរ។

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោកបណ្ឌិត José Ramos-Horta ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រ ខាងកើតកាលពីរសៀលថ្ងៃទី ២០ ខែ តុលា ២០២២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តី ។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជំនួបនោះថា៖លោកបណ្ឌិត José Ramos-Horta បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន និង រាជរដ្ឋាភិបាលកម្ពុជាដែលបានជួយដល់ទីមរ័ខាងកើតជាពិសេសលើវិស័យអភិ វឌ្ឍន៍និងការកសាងជាតិវិស័យស្ថេរភាព សង្គម និងគាំទ្រសមាជិកភាពរបស់ទីមកខាងកើតទៅក្នុងអាស៊ាន ហើយថ្មីៗនេះទៀតបានជួយឧបត្ថម្ភនូវវ៉ាក់សាំងការពារ covid 19 និង បរិក្ខាពេទ្យដទៃទៀតផងដែរ។

លោកបណ្ឌិត José Ramos-Hortaបានជម្រាបជូនសម្ដេចតេជោថាដំណើរទស្សនកិច្ចរបស់លោកមកកាន់ព្រះរាជាណាចក្រកម្ពុជាបានពិនិត្យឃើញថាព្រះ រាជាណាចក្រកម្ពុជា ការរីកចម្រើនជាលំដាប់ ។ ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជានិងទីមកខាងកើតក៏មានការរីកចម្រើនផងដែរ ។ក្នុងន័យនេះលោកបណ្ឌិត José Ramos-Horta ក៏បានជម្រាបជូនសម្ដេចតេជោនូវបំណងចង់ពង្រីកនៅទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេ សទាំងពីរឲ្យកាន់តែខ្លាំងឡើងតាមរយៈការបង្កើតឲ្យមានការ ហោះហើរត្រង់រវាងប្រទេសទាំងពីរក៏ដូចជាការជំរុញលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះលោកបណ្ឌិតJosé Ramos-Hortaដែលបានឈ្នះឆ្នោតជាប្រធានាធិបតីជាលើកទី ២ យ៉ាងភ្លូកទឹកភ្លូកដី។ សម្ដេចតេជោក៏បានសម្ដែងជូនចំពោះលោកបណ្ឌិត José Ramos-Horta ក្នុងការវាយតម្លៃលើទំនាក់ទំនងរវាងប្រទេសទាំងពីរ ។     សម្តេចបន្តថាឆ្នាំនេះជាខួបទី ២០ ឆ្នាំនៃទំនាក់ទំនងរវាងប្រទេសទាំងពីរហើយជាបន្តបន្ទាប់មកទំនាក់ទំនងរវាងប្រទេសទាំងពីរបានរីកចម្រើនជាលំដាប់។ សម្តេចតេជោក៏បានស្វាគមន៍ចំពោះការបង្កើតការហោះហើរ ត្រង់រវាងប្រទេសទាំងពីរ ។ សម្ដេចបានចាត់ទុកថាការភ្ជាប់ការហោះហើរត្រង់នេះនឹងជួយពង្រីកនូវទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលលោក José Ramos-Horta ចង់ពង្រីកជាពិសេសលើវិស័យកសិកម្ម។ចំណុចនេះសម្ដេ ចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថាគួរណាស់មានអ្នកវិនិយោគមកពីប្រទេសទីម័រខាងកើត វិនិយោគ លើវិស័យផលិតអង្ករគឺបង្កើតឃ្លាំងស្តុកនិង រោងម៉ាស៊ីនកិនស្រូវធ្វើការកែច្នៃសម្រាប់ធ្វើការនាំចេញទៅកាន់ប្រទេសទីមកខាងកើតតែម្តង ។

សម្តេចតេជោបានបន្តថាកម្ពុជាបានអនុញ្ញាតឲ្យជនបរទេសវិនិយោគ ១០០ ភាគរយនៅកម្ពុជាដែលនេះគឺជាចំណុចសំខាន់សម្រាប់អ្នកវិនិយោគទីម័រខាងកើតមកកាន់ប្រទេស កម្ពុជា ។ ពីនោះទៅទៀតសម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការជំរុញការអនុវត្តលើអនុសរណៈទាំងឡាយណាដែលប្រមុខ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខារួច មកហើយ ហើយក៏បានស្នើសុំឲ្យមានការពិនិត្យទៅលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំនិងវិស័យសន្តិសុខផងដែរ។

បន្ទាប់ពីជំនួបពិភាក្សាទ្វេរភាគីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងលោកបណ្ឌិត José Ramos-Hortaប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២ទី១.ឯកសារអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការធ្វើពាណិជ្ជកម្មអង្ករចុះហត្ថលេខាដោយលោកស្រីបណ្ឌិត Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងលោក ប៉ាន សូរសក្ដិ រដ្ឋមន្ត្រីក្រសួងពា ណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា។

ឯកសារទីពីរចុះហត្ថលេខាដោយលោកស្រីបណ្ឌិតរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជាលើកិច្ចព្រមព្រៀងស្ដីពីសេវាកម្មដឹកជញ្ជូនផ្លូវអាការវាងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតនិងរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា៕