ដោយៈរ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នេះ​ពាក់ព័ន្ធនឹងការអំពាវនាវដល់ជនរងគ្រោះ ដោយសារបទល្មើសលួច ឬប្លន់ (លួចដោយមានស្ថានទម្ងន់ទោស) យកឯកសារសក្ខីកម្ម មកបង្ហាញជូនតំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាល រាជធានីភ្នំពេញ ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវ ភាពត្រឹមត្រូវ រវាងឯកសារ និងភិនភាគរបស់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពី អំពើល្មើសនោះ។

នៅក្នុងសេចក្ដីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ តាមរយៈការ ផ្សព្វផ្សាយ តាមបណ្តាញសារព័ត៌មាន នានា មានប្រជាពលរដ្ឋមួយចំនួន ដែលជាជន រងគ្រោះ ដោយសារបទល្មើសលួច ឬប្លន់ (លួចដោយមានស្ថានទម្ងន់ទោស) បានយក ឯកសារសក្ខីកម្ម ដែលពាក់ព័ន្ធនឹងបទល្មើស ខាងលើ ជូនតំណាងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ និងក្រុមការងាររដ្ឋបាល រាជធានីភ្នំពេញ ធ្វើការពិនិត្យ និងផ្ទៀងផ្ទាត់ ដើម្បីរកឱ្យឃើញនូវភាពត្រឹមត្រូវ រវាងឯកសារ និងភិនភាគរបស់ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និងរថយន្ត ដែលជាផលពី អំពើល្មើស ហើយបានសម្រេចប្រគល់ ជូនម្ចាស់កម្មសិទ្ធិវិញ បានមួយចំនួន៕ V / N