ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ នេះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ បានអញ្ជើញជួបសំណេះសំណាល ជាមួយកីឡាករចំណុះទូក ” អធិរាជ ឥន្ទ្រីយ៍សែនជ័យ បារមីភ្នំស្វាយ ដែលជាទូក-ង​តំណាងឱ្យបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត​ មុនចេញដំណើរទៅប្រណាំងទូក ង ​កងរាជអាវុធហត្ថទូទាំងប្រទេស នៅខេត្តស្វាយរៀង នាថ្ងៃទី២៩-៣០​ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

នាឱកាសនោះ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ក៏បានជូនពរដល់កីឡាករទូក-ង​ ចំនួន ៣៧ នាក់ ដែលត្រូវត្រៀម ចេញដំណើរទៅប្រកួត​ សូមឱ្យទទួលបានជ័យជម្នះ និងនាំជ័យលាភី ជូនកងរាជអាវុធហត្ថ​ ក៏ដូចជាកត្តិយសសម្រាប់ខេត្តបន្ទាយមានជ័យ ទាំងមូល។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន​មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ​ក៏បានឧបត្ថម្ភឯកសណ្ឋាន​ជូនដល់កីឡាករ​ រួមនឹងសម្ភារៈ​មួយចំនួន ផងដែរ៕ V / N