ដោយៈមុនីរ័ត្ន/ភ្នំពេញ៖គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានធ្វើញត្តិគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញនូវគោលការណ៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។

ញត្តិគាំទ្របានបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលសូមប្រឆាំងដាច់ខាត និងថ្កោលទោស យ៉ាងដាច់អហង្ការនូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ដោយមិនស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលប្រកាសគាំទ្រការ ការពារយ៉ាងម៉ឺងម៉ាត់បំផុតចំពោះរដ្ឋធម្មនុញ្ញរាជបល្ល័ង្កនិងរាជរដ្ឋាភិបាលស្របច្បាប់ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដ៏ឆ្នើម និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៃ សង្គមជាតិកម្ពុជាទាំងមូល៕
សូមជូនខ្លឹមសារញត្តិទាំងស្រុង៖