ដោយៈម៉េងឆៃ/ភ្នំពេញ៖នៅព្រឹកថ្ងៃសុក្រទី២១ ខែតុលា ឆ្នាំ២០២២ ស្អែកនេះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ នេះជាការបញ្ជាក់លើបណ្ដាញសង្គមហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នៅរាត្រីថ្ងៃទី២០ខែតុលានេះ។

ប្រភពដដែលបញ្ជាក់ថា តាមការឱ្យដឹងពីលោឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ាបានឱ្យដឹងថាគិតចាប់ពីថ្ងៃចាប់ឆ្នោតដំបូងនា​ថ្ងៃ​ទី២៥ ខែសីហាឆ្នាំ២០២២ រហូតមកដល់ថ្ងៃទី ២០ ខែតុលាឆ្នាំ២០២២ នេះមានប្រជាពលរដ្ឋ សរុបចំនួន ៩.១៣៤ គ្រួសារហើយដែលបានមកចាប់ឆ្នោត៕សរន