ដោយៈទេពកង្រី/កំពង់ឆ្នាំង៖លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា លោក ងិន ហ៊ុន សមាជិកគណៈកម្មាធិការសាខា ព្រមទាំងមន្រ្តីក្រុមការងារ អាជ្ញាធរដែនដីបានអញ្ជើញនាំយកអំណោយទៅ ចែកជូនប្រជាពលរដ្ឋចំនួន ៣១២គ្រួសារ ក្នុងឃុំខុនរ៉ងស្រុកបរិបូរណ៌ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ប្រជាជនទាំងនេះមកពី ភូមិត្រពាំងពៅធិ៍ ៧០គ្រួសារនិងភូមិកំពង់អួរ ២៤២គ្រួសារ ។

ក្នុងឱកាសនៃការសួរសុខទុក្ខនិងចែកអំណោយកាលពីព្រឹកថ្ងៃទី២០ខែតុលាលោកស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការសួសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់គ្នា គ្រប់ទីកន្លែង និងចូលរួមសោកស្ដាយចំពោះការខូចខាត ព្រមទាំងវត្ថុមានតម្លៃដែលបាត់បង់ក្នុងគ្រោះ ទឹកជំនន់នេះ

សូមបញ្ជាក់ថា អំណោយដែលចែកជូនមាន៖ អង្ករ, មី , ត្រី ខ , ឃីតមួយកញ្ចប់(មុង ១ ភួយ ១ សារុង ១ ក្រមា ១) និងថវិកាមួយចំនួន៕សរន