ដោយៈទេពកង្រី/កំពង់ឆ្នាំង៖ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និងយោធិននារីរបស់អង្គភាពដើម្បីពង្រឹងការងារយេនឌ័រ លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែងអញ្ជើញនាំយកជាអង្ករ ស័ង្កសី ១០០សន្លឹក មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ អាវរងា មុង ជែលលាងដៃនិងថវិកាមួយចំនួនដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោកនិងលោកស្រី ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋចំនួនពីរគ្រួសារ នៅស្រុកកំពង់លែង។

អំណោយជូនដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ អឿន កេង ដែលត្រូវអគ្គិភ័យឆាបឆេះផ្ទះទំហំ ៤ម៉ែត្រ គុណ ៣.៥ម៉ែត្រ អស់ទាំងស្រុង នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង និង ឈ្មោះ អ៊ូច គឹម អាយុ ៧២ឆ្នាំ ជាស្រ្តីមេម៉ាយ ចិញ្ចឹមចៅតូចៗចំនួនប្រាំមួយនាក់ ត្រូវខ្យល់កន្ត្រាក់បក់រលំផ្ទះទំហំ ៣.២ម៉ែត្រគុណ៤ម៉ែត្រ នៅភូមិគុយ ឃុំដារ ស្រុកកំពង់លែង ៕សរន