ដោយៈតារារិទ្ធ/សៀមរាប៖ នៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០២២នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបន្តជួបសំណេះសំណាលជាលើកទី៣ជាមួយ ប្រជាពលរដ្ឋប្រមាណ ១.៨៩៥ គ្រួសារទៀតដែលបានស្ម័គ្រ ចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេ ញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក។

កិច្ចសំណេះសំណាលនេះនឹងធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រម ណីយដ្ឋានអង្គរ និង តំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា។

សម្តេចតេជោ ហ៊ុន សែន បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តនេះលើកទី១ ធ្វើឡើងនៅថ្ងៃ ទី១៣ខែកញ្ញាដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ១.១១៧គ្រួសារ។ លើ កទី២ធ្វើឡើងនៅថ្ងៃទី១ខែតុលាដោយ មានប្រជាពលរដ្ឋចូលរួមប្រមាណ ២.៧៥១ គ្រួសារ។

ការចំណាយពេលដ៏មមាញឹកនឹងការងាររបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការជួបសំណេះសំណាលដោយផ្ទាល់ជាបន្តបន្ទាប់ជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់នានាចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់គ្រប់គ្រងដោ យអាជ្ញាធរជាតិអប្សរាគឺជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការរៀបចំភូមិឋានថ្មីជូនប្រជាពល រដ្ឋមិនមែនយកពលរដ្ឋទៅទុកចោលកណ្តាលព្រៃរហោឋាននោះឡើយ។

សូមរំលឹកថារាជរដ្ឋាភិបាលកម្ពុជាកា លពីខែសីហាកន្លងទៅនេះតាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់បានបើកយុទ្ធនា ការទ្រង់ទ្រាយធំក្នុងការវាស់វែងកំណត់និយាមកាក្បាលដីនៅរមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការ គ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក៏ដូច ជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថាគិតត្រឹមថ្ងៃទី១៦ខែតុលាឆ្នាំ២០២២ ប្រតិបត្តិការរក្សារមណីយដ្ឋានអង្គរជាសម្បត្តិមនុស្សជាតិលើពិភពលោកស ម្រេចបានការវាស់វែងនិងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ស្ថិ តក្នុងតំបន់រមណីយដ្ឋានអង្គរស្ថិតនៅ ១១៤ភូមិ, ២៤ ឃុំ/សង្កាត់និង៥ក្រុង/ ស្រុកក្នុងភូមិសាស្រ្ដខេត្តសៀមរាប សរុ បចំនួន ៩៧,៩១៣ក្បាលដីទំហំ ២៩, ១១០ហិកតា។ក្នុងនោះដីលំនៅឋានចំ នួន៥២,០២១ក្បាលដីទំហំ ៨,៤២៣ ហិកតា,ក្បាលដីមានសំណង់ចំនួន ៣៩,៣៤៧ ក្បាលដី ទំហំ ៦,៣៨៣ ហិកតានិងក្បាលដីគ្មានសំណង់ ១២, ៦៧៤ក្បាលដីទំហំ ២,០៤០ហិកតា។ដីកសិកម្មចំនួន ៤១,១២៥ក្បាលដី ទំហំ ១៨,៧៩៦ហិកតា និង ក្បាលដីគ្មានទិន្នន័យចំនួន ៤,៧៦៧ក្បាលដី ទំហំ ១,៨៩១ហិកតា។

ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រម ណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានទៅចាប់ឆ្នោតជ្រើសរើសដីឡូត៍សរុបចំនួន ៩,៣២៣គ្រួសារក្នុងនោះ៥, ៨២៣គ្រួសារទៅទីតាំងអភិ វឌ្ឍន៍រុនតាឯក និង ៣,២០០ គ្រួសារ ទៅទីតាំងអភិវឌ្ឍន៍ពាក់ស្នែង។

ទន្ទឹមនឹងការងារវាស់វែងនិងស្រង់ទិន្ន ន័យក្បាលដីនៅតំបន់រមណីយដ្ឋានអង្គរក៏ដូចជាតំបន់គ្រប់គ្រងដោយអា ជ្ញាធរជាតិអប្សរាហើយនោះក្រុមការងារក៏ បានប្រឹងប្រែងសម្រេចការងារបែងចែកដីឡូតិ៍ការឈូសឆាយដី និងកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅភូមិធម្មជាតិរុនតាឯកកន្លែងដែលពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅផងដែរ។ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិធម្មជាតិរុនតាឯកសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៉ីនធឺណិតជាដើម។

សម្តេចតេជោក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រគុណនឹង៣០ម៉ែត្រផ្តល់បណ្ណក្រីក្រ បណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួសារឧបត្ថម្ភថវិកា១លាន ៤០ ម៉ឺនរៀលស្បៀងអាហារមួយចំនួនធំ និងស័ង្កសីសម្រាប់ធ្វើផ្ទះចំនួន ៣០សន្លឹកក្នុងមួយគ្រួសារ។

បច្ចុប្បន្នកិច្ចការរៀបចំដីនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់តួនាទីភារកិច្ចជូនទៅកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដែលដឹកនាំបញ្ជាផ្ទាល់ដោយនាយឧត្តមសេនីយ៍ ខេង សុមេធ។ ដើម្បីសម្រេចឱ្យបានតាមបទ បញ្ជារបស់សម្តេចតេជោលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធនិងរៀបចំសំអាតព្រៃយកដីជូនប្រជាពលរដ្ឋនោះ នាយឧត្តមសេនីយ៍ ខេង សុមេធ បានឈរជើងដឹកនាំបញ្ជាកម្លាំងដោយផ្ទាល់ ហើយកងវិស្វកម្មបំពេញការងារដោយគ្មានការឈប់សម្រាកនោះឡើយ។

យោងទៅតាមរបាយការណ៍ការសាង សង់ហេដ្ឋារចនាសម្ព័ន្ធនានានៅតំបន់អភិវឌ្ឍន៍រុនតាឯកកំពុងមានសន្ទុះយ៉ាងលឿនហើយបានលេចចេញជារូបរាងយ៉ាងច្រើនផងដែរ ៕សរន