​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពួក​អ្នកគាំទ្រ​លោក បូរី​ស ច​ន​សុន កំពុង​គាំទ្រ​អោយ​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​វិល​មក​កាន់​តំណែង​វិញ​បន្ទាប់​ពី​ការលាឈប់​ភ្លាមៗ​របស់​លោកស្រី លី​ស ត្រាស់​​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​លោក បូរី​ស ច​ន​សុន​(ឆ្វេង) និងអតីតរដ្ឋមន្រ្តីហិរញ្ញវត្ថុ​រីសស៊ី ស៊ូ​ណាក់(កណ្តាល)ទំនងជានឹងប្រជែងគ្នាយកតំណែងនាយករដ្ឋមន្រ្តី

​នៅ​ពេល​តែ​ប្រាំមួយ​សប្តាហ៍​បន្ទាប់ពី​លោក​ចាក​ចេញពី​ការិយាល័យ​ទី​ដប់​No 10(ការិយាល័យនាយករដ្ឋមន្រ្តីអង់គ្លេស)ដោយសារតែ​ពួក​សមាជិកសភា​ក្នុង​គណបក្ស​ផ្ទាល់​របស់​លោក​បង្ខំ​ដោយសារ​រឿង​អាស្រូវ​ជាច្រើន ឥឡូវ​សម្ពន្ធមិត្ត​កំពុង​​ទទូច​សុំ​អោយ​លោក​ឈរឈ្មោះ​ជា​ថ្មី​សំរាប់​មុខតំណែង​កំពូល​នេះ​ជា​លើក​ទី​ពីរ​។​

​ប្រធាន​សភា​លោកស្រី ផេននី ម័​រដោន​ធ៍​ ទំនងជាចូលរួមប្រកួតយកតំណែងនាយករដ្ឋមន្រ្តីជាថ្មី

​បើ​លោក​យល់ព្រម លោក​ច​ន​សុន​ទំនងជា​នឹង​ប្រជែង​យក​តំណែង​ជា​មួយលោក​រីសស៊ី ស៊ូ​ណាក់​(Rishi Sunak)​អតីតរដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​ដែល​ត្រូវ​អ្នកគាំទ្រ​លោក​ច​ន​សុន​បន្ទោស​ថា​ជា​អ្នក​នាំអាទិ៍​ទម្លាក់​​រូបលោក និង​ប្រធាន​សភា​លោកស្រី ផេននី ម័​រដោន​ធ៍​(Penny Mordaunt)​។​

​ចំណាត់ការ​ដូច្នេះ​មុខជា​នឹង​បង្កា​ការបែកបាក់​ខ្លាំង​ក្នុង​គណបក្ស​អភិរក្ស ចំ​ពេល​មាន​សេចក្តីរាយការណ៍​ថា​សមាជិក​សភា​ខ្លះ​អាច​លាឈប់​ពី​បក្ស​និង​ឈរឈ្មោះ​ជា​បេក្ខជន​ឯករាជ្យ​ជាជាង​បំរើការ​នៅក្រោ​​ម​លោក​ច​ន​សុន​។​​តែ​ពួក​អ្នកគាំទ្រ​លោក​និយាយថា​លោក​តែ​ម្នាក់​គត់​ជា​បេក្ខជន​មាន​សក្កា​នុព​ល​ដើម្បី​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ថ្មី​ដោយសារ​លោក​បាន​ឈ្នះ​ការបោះឆ្នោត​សកល​មួ​យ​និង​ទទួលបាន​អាណត្តិ​ពី​ប្រជាជន​អ​ង់​​គ្លេ​ស​។​

​ទោះជា​យ៉ាងណា​ដើម្បី​ធ្វើដូច្នេះបាន លោក​នឹង​ត្រូវការ​ការតែងតាំង​ពី​យ៉ាងហោច​ណាស់​សមាជិកសភា​១០០​រូប​ក្នុងចំណោម​សមាជិកសភា​៣៥៧​រូប​របស់​គណបក្ស ។​

​នៅ​មិនទាន់​មាន​ការឆ្លើយតប​ភ្លាមៗ​ពី​លោក​ច​ន​សុន​នៅឡើយ​ទេ​អំពី​បំណង​របស់​លោក ខណៈ​រូបលោក​កំពុង​សម្រាក​លំហែកាយ​នៅ​កោះ​កា​រ៉ា​អ៊ី​ព​មួយ​។​

​ទោះជា​យ៉ាងណា​មនុស្ស​ជំនិត​ម្នាក់​បាន​និយាយថា​ខ្លួន​បាន​និយាយ​ជាមួយ​លោក​ច​ន​សុន​បន្ទាប់ពី​លោកស្រី​ត្រាស់​លាឈប់ និង​អតីត​មេដឹកនាំ​រូប​នេះ​បាន​ព្រលយ​អំពី​ការត្រៀមខ្លួន​ចូល​ប្រកួត​​ប្រជែង​។​

​ការលាឈប់​របស់លោក​ស្រី​ត្រាស់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ធ្វើឡើង​ក្រោយ​កាន់តំណែង​បានតែ​៤៤​ថ្ងៃ ​ដែល​ជា​រយៈពេល​កាន់តំណែង​ខ្លី​បំផុត​ក្នុង​ប្រវត្តិ​នាយករដ្ឋមន្ត្រី​អង់គ្លេស​។​វា​កើត​ឡើង​ក្រោយ​កើតមាន​ចលាចល​ហិរញ្ញវត្ថុ​និង​នយោបាយ​រាប់​សប្តាហ៍​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុរបស់លោកស្តីផ្តល់​ជូន​ថវិកា​ខ្នាត​តូច​ចំនួន​៤៣​ពាន់​លាន​ផោន​ដែល​នាំ​ដល់​ការបាត់បង់​ការគាំទ្រ​លោកស្រី​ត្រាស់​ក្នុងចំណោម​សមាជិក​សភា​បក្ស​កាន់​​អំណាច​៕

លី​ស ត្រាស់ ប្រកាស​លាឈប់​ពី​តំណែង​នាយករដ្ឋមន្ត្រី​ក្រោយ​នៅក្នុង​កៅអី​នេះ​បាន​ប៉ុន្មាន​សប្តាហ៍​