ដោយៈតារារិទ្ធ(សៀមរាប)ដើម្បីរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯកកើតទៅជាទី ប្រជុំជនសម្ដេចតេជោ ហ៊ុន សែន បាន សម្រេចឲ្យសាងសង់វត្តអារាមមួយនៅទីនោះ ។ ក្នុងគោលបំណងផ្សាភ្ជាប់និស្ស័យជាមួយបងប្អូនប្រជាពលរដ្ឋ សម្តេចក៏ចាប់មគ្គផលចំនួន ១០ ម៉ឺនដុល្លារក្នុងការសាងរបងវត្ត ។

បើតាមសម្តេចការសាងសង់វត្តនៅទី នេះត្រូវបានចូលរួមដោយសប្បុរសជន ដែលមាន លោក ជា សុផារ៉ា បានជួយចំនួន ១០ម៉ឺនដុល្លារ,លោក ជា វ៉ាន់ដេតចំនួន ២០ ម៉ឺនដុល្លារ,អ្នកឧកញ៉ា ឃុនសៀ ចំនួន ៣០ ម៉ឺនដុល្លារ,ក្រុមហ៊ុនជីបម៉ុងចំនួន ២០ម៉ឺនដុល្លារ,ឧកញ៉ា ថៃហួត ១០ ម៉ឺនដុល្លារ,ឧកញ៉ា ឡាយ ប៊ុន ប៉ា ១០ ម៉ឺនដុល្លារ ។

ការកសាងព្រះវិហារវត្យមួយត្រូវអស់ថវិកាកន្លះលានដុល្លារដូច្នេះវាមិនមែនជាវិហារតូចទេ ។ឧប្បដ្ឋានសាលាចំនួន ៣០ ម៉ឺនដុល្លា កុដិព្រះចៅអធិការ១០ ម៉ឺនដុល្លា,ក្លោងទ្វារវត្ត៥ម៉ឺនដុល្លារ ,របងវត្ត ៥ ម៉ឺនដុល្លារ នឹងសល់ប៉ុន្មានទុកសម្រាប់កសាងកុដោដល់ព្រះសង្ឃដ៏ទៃទៀត ។

សម្តេចបន្តថាដោយសារការកសាងរបង វត្តអស់ ១៥ ម៉ឺនដុល្លា ដូចនេះសម្តេចសុំចាប់មគ្គផលនៅទីនេះចំនួន១០ ម៉ឺន ដុល្លារសម្រាប់ជាប់និស្ស័យជាមួយអ្នក ភូមិរុនតាឯក ។

សម្ដេចបានឲ្យដឹងទៀតថាពាក់ព័ន្ធនឹងការតភ្ជាប់បណ្តាញអគ្គិសនី ខាងក្រុម ហ៊ុន អគ្គិសនី និងជួយទាំងអស់ ដោយ មិនប្រើថវិកាជាតិមានទឹកប្រាក់ប្រមាណ ៦លានដុល្លា ។ ក្រុមហ៊ុនអគ្គិសនីនិងជួយក្នុងការចេញថ្លៃតបណ្តាញដល់របងផ្ទះប្រជាជន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែប នេះនៅព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០ ២២ ក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៩៥ គ្រួសារទៀតដែលបានស្ម័គ្រ ចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេ ញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍រុនតាឯក៕