​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋាភិបាល​ក្រុង​គៀវ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​បាន​ចោទប្រកាន់​រុស្ស៊ី​ថា​មាន​ផែនការ​បំផ្លាញ​រោងចក្រ​វា​រី​អគ្គិសនី​នៅ​តំបន់​ឃើ​សុន (Kherson) ភា​ខាង​​កើត ជា​កន្លែង​ដែល​ទាហាន​អ៊ុយ​ក្រែន​កំពុង​រុលទៅមុខ​ជាលំ​ដា​ប់ ហើយ​អាជ្ញាធរ​បន្តុប​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​បានចាប់ផ្តើម​ជម្លៀស​មនុស្ស​ចេញ​។​

​លោក មី​ខា​អ៊ី​ឡូ ប៉ូ​ដូល​យ៉ា​ក (Mykhailo Podolyak) ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​និយាយថា​”​រុស្ស៊ី​កំពុង​រៀបចំ​ឱ្យ​មាន​គ្រោះមហន្តរាយ​ដែល​បង្កើតឡើង​​ដោយ​មនុស្ស​”​។​

​លោក​ប៉ូ​ដូល​យ៉ា​ក​បាន​និយាយថា រុស្ស៊ី​កំពុង​ដាក់​មីន​នៅ​ទំនប់​វា​រី​អគ្គិសនី​និង​ត្រង់​ស្វមម៉ា​ទ័រ​នៅ​រោងចក្រ​វារី​អគ្គិសនី​កា​ខូវ​កា (Kakhovka)​ដើម្បី​ធ្វើឱ្យ​ជន់​លិច​ទន្លេ​ឌី​នី​ប្រូ (Dnipro) នៅ​ខាងក្រោម ជា​កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​កំពុង​ស្ថិត​នៅក្រោម​ការគំរាមកំហែង​ពី​ការវាយលុក​របស់​អ៊ុ​យក្រែន​។​

​លោក​បាន​និយាយថា គោលដៅ​គឺ​ដើម្បី​បញ្ឈប់​ការ​រុលទៅមុខ​របស់​អ៊ុយ​ក្រែ​ន​និង​ការពារ​ទាហាន​រុស្ស៊ី​។​

​នៅក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​របស់​គាត់ លោក​ហ្សេ​លេន​ស្គី​បាន​និយាយថា ការ​បំផ្ទុះ​ទំនប់​នេះ​នឹង​ជា “​មហន្តរាយ​ដ៏​ធំ​សម្បើម​” ដោយ​កត់សម្គាល់​ទាំង​ហួសចិត្ត​ថា​ផលប៉ះពាល់​ធំ​គឺ​អាច​ជា​ការបំផ្លាញ​ព្រែកជីក​​នៅគ្រីម៉េ​ខាងជើង ដែល​ផ្តល់​ការផ្គត់ផ្គង់​ទឹក​ដ៏​សំខាន់​ដល់​តំបន់​គ្រី​ម៉េ ដែល​រុស្ស៊ី​កាន់កាប់​តាំងពី​ឆ្នាំ ២០១៤៕

​បុគ្គលិក​កំពុង​ឆុង​កាហ្វេ​ឱ្យ​អតិថិជន​នៅ​ទីក្រុង​ល្វីវ​ទាំង​គ្មានអគ្គិសនី ក្រោយ​រុស្ស៊ី​បំផ្លាញ​រោងចក្រ​អគ្គិសនី​នៅ​ទីនោះ​