​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អាជ្ញាធរ​បាន​និយាយថា ប្រតិបត្តិ​ការស្វែងរក​និង​ជួយសង្គ្រោះ​ដ៏​ទូលំទូលាយ​មួយ​កំពុង​ដំណើរការ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​សម្រាប់​មនុស្ស​ប្រហែល ៨០​នាក់​នៅ​​លើ​ទូកក្ដោង​មួយ​នៅ​ភាគខាងត្បូង​នៃ​ដីគោ​កក្រិក​។​

​ឆ្មាំ​សមុទ្រ​បាន​និយាយថា ទូកក្ដោង​បាន​ជួប​បញ្ហា​ប្រហែល​៥,៥​គីឡូម៉ែត្រ​ភាគខាងត្បូង​ទីក្រុង​ខេ​ប​ម៉ាលី​ស (Cape Maleas) ក្នុង​តំបន់​ប៉េ​ឡូ​ប៉ុនណេ​ស (Peloponnese) ភាគខាងត្បូង ជាមួយនឹង​ជន​ចំណាកស្រុក​ប្រហែល ៨០ នាក់​ជិះ​លើ​នោះ​។​

​ឆ្មាំ​សមុទ្រ​បាន​និយាយថា កប៉ាល់​ល្បាត​របស់​ឆ្មាំ​សមុទ្រ​ពីរ​គ្រឿង​និង​នាវា​ឆ្លងកាត់​ចំនួន​បី​គ្រឿង​កំពុងធ្វើដំណើរ​ទៅ​កាន់​តំបន់​នោះ​ខណៈ​ទូកក្តោង​ខ្លួនឯង​កំពុង​ត្រូវបាន​អូស​ដោយ​ទូក​សណ្តោង​មួយ​ឆ្ពោះ​​ទៅកាន់​កំពង់ផែ​ក្បែរ​នោះ​។​

​អាកាសធាតុ​មាន​សភាព​ធ្ងន់ធ្ងរ ដោយ​មាន​ខ្យល់​បក់​ខ្លាំង​នៅក្នុង​តំបន់​នេះ ប៉ុន្តែ​មិន​មាន​របាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់​ឬ​បាត់​ខ្លួន​នោះ​ទេ​។​

​សូមបញ្ជាក់​ថា មនុស្ស​រាប់ពាន់​នាក់ ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​និង​ភាពក្រីក្រ​នៅក្នុង​ទ្វីបអាហ្វ្រិក អាស៊ី និង​មជ្ឈិមបូព៌ា បាន​ព្យាយាម​ចូលទៅ​ក្នុង​សហភាព​អឺរ៉ុប​តាមរយៈ​ប្រទេសក្រិក​ជា​រៀងរាល់ឆ្នាំ​។​

​ភាគច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​ក្រិក​ភាគ​ខាងកើត​ពី​ឆ្នេរសមុទ្រ​តួ​ក​គី​ក្បែរ​នោះ​តាម​ទូក​ពោង​តូចៗ ប៉ុន្តែ​មនុស្ស​កាន់តែ​ច្រើនឡើងៗ​កំពុង​ជ្រើសរើស​ជិះទូក​ធំ​ជាង​នេះ ដូចជា​ទូកក្ដោង​និង​កាណូត ដែល​ជួនកាល​ព្យាយាម​ឆ្លងកាត់​ប្រទេសក្រិក ហើយ​ឆ្ពោះ​ទៅកាន់​ប្រទេស​អ៊ីតាលី ដែល​ផ្លូវ​ទាំងពីរ​អាច​មាន​គ្រោះថ្នាក់​ដូច​គ្នា​៕

​មនុស្ស​រាប់ពាន់​នាក់ ដែល​ភៀសខ្លួន​ចេញពី​ជម្លោះ​និង​ភាពក្រីក្រ​នៅក្នុង​ទ្វីបអាហ្វ្រិក អាស៊ី និង​មជ្ឈិមបូព៌ា បាន​ព្យាយាម​ចូលទៅ​ក្នុង​សហភាព​អឺរ៉ុប​តាមរយៈ​ប្រទេសក្រិក​ជា​រៀងរាល់ឆ្នាំ