ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា (Dmytro Kuleba) បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២០​តុលា​ថា​លោក​បាន​និយាយ​ជាមួយ​​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក យែ​រ ឡា​ភី​ដ (Yair Lapid)​ហើយ​បាន​ពិភាក្សា​លម្អិត​អំពី​សំណើ​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​សម្រាប់​ប្រព័ន្ធ​និង​បច្ចេកវិជ្ជា​ការពារ​ដែន​អា​កាស​និង​មី​ស៊ី​ល​។​

​លោក​បាន​សរសេ​រលើ Twitter​ថា “​ខ្ញុំ​បាន​ជូនដំណឹង​គាត់ (​អំពី​) ការឈឺចាប់​ដែល​មិន​អាច​និយាយបាន ការបាត់បង់​អាយុជីវិត និង​ការបំផ្លិចបំផ្លាញ​ដែល​បណ្តាល​មក​ពី​មី​ស៊ី​ល​រុស្ស៊ី​និង​ដ្រូ​ន​​ផលិត​ដោយ​អ៊ីរ៉ង់​”​។​

​ទោះបីជា​ខ្លួន​បាន​ថ្កោលទោស​ការឈ្លានពាន​របស់​រុស្ស៊ី​ក៏ដោយ ក៏​អ៊ីស្រាអែល​និយាយថា ខ្លួន​នឹង​មិន​ផ្គត់ផ្គង់​អាវុធ​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ​នោះឡើយ​។​អ៊ីស្រាអែល​បាន​រឹតត្បិត​ជំនួយ​ដល់​អ៊ុយ​ក្រែន​មក​​ត្រឹម​ជំនួយ​មនុស្សធម៌​ប៉ុណ្ណោះ ដោយ​លើកឡើង​ពី​បំណងប្រាថ្នា​សម្រាប់​ការបន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូលើ​ប្រទេសជិតខាង​ស៊ីរី ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម និង ដើម្បី​ធានា​សុខុមាលភាព​របស់​ជន​ជាតិ​ជ្វី​ហ្វនៅ​រុស្ស៊ី​។​

​ថ្មីៗ​នេះ អ៊ីស្រាអែល​បាន​សុំ​ជួយ​អ៊ុយ​ក្រែន​បង្កើត​ប្រព័ន្ធ​ជូនដំណឹ​ង​អំពី​ការវាយប្រហារ​តាម​ផ្លូវអាកាស​សម្រាប់​ជន​ស៊ីវិល​។​

​ការិយាល័យ​របស់​លោក​ឡា​ភី​ដ​បាន​និយាយថា មេដឹកនាំ​អ៊ីស្រាអែល​បាន​រំលឹក​ឡើងវិញ​ដល់​លោក​គូ​ឡេ​បា​អំពី​ការគាំទ្រ​របស់​អ៊ីស្រាអែល​សម្រាប់​អ៊ុ​យក្រែន ហើយ​បាន​សម្តែង “​ការព្រួយបារម្ភ​យ៉ាងខ្លាំង​” របស់​គាត់​អំពី​ការ​ជាប់​ពាក់ព័ន្ធ​ខាង​យោធា​រវាង​អ៊ីរ៉ង់​និង​រុស្ស៊ី​។​

​រុស្ស៊ី​បាន​បញ្ជូន​ដ្រូ​ន “​អត្តឃាដ​” រាប់​សិប​គ្រឿង​លើ​អ៊ុយ​ក្រែន​ដើម្បី​វាយប្រហា​រហេ​ដ្ឋា​រចនា​សម្ពន្ធ​ថាមពល​។ អ៊ុយ​ក្រែ​ននិយាយថា ពួក​វា​ជា​ដ្រូ​នវាយ​ប្រហារ Shahed-136 ផលិត​ដោយ​អ៊ីរ៉ង់​។​

​រដ្ឋាភិបាល​ក្រុងតេ​ហេ​រ៉ង់​បាន​បដិសេធ​ការផ្គត់ផ្គង់​ដ្រូ​ន​ដល់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ហើយ​វិមាន​ក្រឹម​ឡាំង​កាលពី​ថ្ងៃ​អង្គារ​បាន​បដិសេធ​ថា​ក​ង​កម្លាំង​របស់​ខ្លួន​មិន​បាន​ប្រើប្រាស់​ដ្រូ​ន​របស់​អ៊ីរ៉ង់​ដើម្បី​​វាយប្រហារ​អ៊ុយ​ក្រែនទេ​។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និយាយថា ការបដិសេធ​របស់​អ៊ីរ៉ង់​គឺជា​ការ​កុហក​៕

រដ្ឋមន្ត្រីការបរទេស​អ៊ុ​យក្រែន លោក ឌី​មីត្រូ គូ​ឡេ​បា