ដោយៈ តារា​រិ​ទ្ធ / សៀមរាបៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាសថា សម្តេច​នឹង​ជួប​សំណេះសំណាល ជាមួយនឹង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅក្នុង​ខេត្តសៀមរាប នៅ​រសៀល ថ្ងៃទី​២១ ខែតុលា​នេះ ។​

​ជាមួយនេះ សម្តេច​បញ្ជាក់ថា ការជួប​សំណេះសំណាល​នេះ គឺ​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ ដែលជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា តែប៉ុណ្ណោះ ដោយ​មិន​អនុញ្ញាតឱ្យ​សមាជិក គណបក្ស​ផ្សេង ចូលរួម​នោះទេ ។​

​សម្ដេច​ក៏បាន​សុំ​ការ​អធ្យាស្រ័យ ពី​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ និង​ក្រុមប្រឹក្សា​ស្រុក និង​ខេត្ត ដែលជា​សមាជិក​គណបក្ស​ផ្សេង​ផងដែរ​៕/V​