​ដោយៈ​តារា​រិ​ទ្ធ / សៀមរាបៈ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រកាស​ថា ប្រគល់​កម្មសិទ្ធិ ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​តែម្តង ដើម្បីឱ្យ​បងប្អូន​មាន​សិទ្ធិ ក្នុង​ការយក​ប្លង់ដី ទៅ​បញ្ចាំ នៅ​ធនាគារ ដើម្បី​ខ្ចីលុយ​យកមក​អភិវឌ្ឍន៍ ។​

​ជាមួយគ្នានេះ សម្ដេច​តេ​ជោ ក៏បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ បន្ធូរបន្ថយ​នូវ​ការប្រាក់ សម្រាប់​ប្រជាពលរដ្ឋ ដែល​រស់នៅ​តំបន់​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ នៅ​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ ក្នុង​ពិធី​ជួប​សំណេះសំណាល ជា​លើក​ទី​៣ ជាមួយ​ប្រជាពលរដ្ឋ ប្រមាណ ១.៨៩៥ គ្រួសារ​ទៀត ដែល​បាន​ស្ម័គ្រចិត្ត​រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ ចេញពី​តំបន់​រមណីយ ដ្ឋា​ន​អង្គរ និង​តំបន់ ស្ថិតក្រោម​ការគ្រប់គ្រង របស់​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​តាំង​ទីលំនៅ នៅ​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​៕/V​