ដោយៈតារារិទ្ធ/សៀមរាបៈសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថានឹងទូលថ្វាយទៅព្រះមហាក្សត្រដើម្បីលើកលែងទោសចំពោះអ្នកនយោបាយប្រឆាំងណាដែលបានផ្ដាច់ខ្លួនចេញពីបុគ្គលសមរ ង្ស៊ី ។សម្តេចតេជោបានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាលើកទី៣ជាមួយប្រជាពលរដ្ឋប្រមាណជាង ១.៨០០គ្រួសារទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាមកតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ក្នុងឱកាសការជួបសំណេះសំណាលជាលើកទី៣នៅព្រឹកថ្ងៃទី២១ខែតុលានេះដែរក្នុងប្រសាន៍ដោយមិនបញ្ចេញឈ្មោះ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ដោយលើកជាសំណួរថា ម៉េចបានដាក់ចេញនូវគោលដៅកម្ទេចចោលនៅមនោគម៍វិជ្ជាជ្រុ លនិយមរបស់ពូជក្បត់ជាតិបីជំនាន់?សម្ដេចបានបញ្ជាក់ថាគោលដៅសំខាន់គឺកម្ចាត់អាម្នាក់នោះ!។សម្ដេចបានចាត់ទុកអាម្នាក់នោះថាជាបុគ្គលដែលចង្រៃជាងគេបំផុតក្នុងអំឡុងពេលប្រាំរយឆ្នាំកន្លងមកនេះ។

សម្ដេចបានថ្លែងថាបុគ្គលទាំងឡាយណាដែលផ្ដាច់ខ្លួនចេញពីអាម្នាក់នោះសម្ដេចនឹងស្នើសុំទៅព្រះមហាក្សត្រដើម្បីលើកលែងទោសជូន ៕សរន