​ឆ្នាំជូត​

 

​រាសី​ខ្ពស់ត្រដែត​។​ការរស់នៅ​ដោយសារ​រាល់ ចង្រៃឧបទ្រព និង ឧបសគ្គ​ត្រូវបាន​សាបរលាប​បាត់ស្រមោល​អស់រលីង​នោះ ធ្វើឱ្យ​ដំណើរ​ជីវិត​របស់លោក​អ្នកមាន​ភាពរលូន​ឡើងវិញ​។​នៅថ្ងៃនេះ​ដំណើរ​ជីវិត​ល្អប្រសើរ ហេតុនេះ​ទាំង​ស្ត្រី​បុរស​អា​ចស​ម្រុ​ការងារ​តូចធំ​បាន​ហើយ ពីព្រោះថា​ផ្លែផ្កា​នឹង​ឆ្លើយតប​គ្រាន់​ជាទី​កក់ក្តៅ​។​ចំពោះ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ ការធ្វើ​ជំនួញ​ទីជិត​ឆ្ងាយ​លោកអ្នក​អាច​រក​ផល​កម្រៃ​មាន​ភាព​ធូរស្បើយ​ជាង​មុន ហើយ​មុខរបរ​ទៀតសោត​ក៏មាន​ភាព​សុខដុម​ប្រពៃ​។
​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​មានទំនាស់​ពេលនេះ​ជា​ឱកាសល្អ​ក្នុងការ​ដោះស្រាយ​ជាមួយគ្នា​បំផុត​៕

 

​ឆ្នាំឆ្លូវ​

 

​រាសី​ធ្លាក់​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​ធ្វើ​អ្វី​ក៏ដោយ​តោង​តែមាន​ការប្រយ័ត្នប្រយែង និង ពិសេស​ត្រូវ​មានចិត្ត​ត្រជាក់​ជានិច្ច​ទើប​គ្មាន​បញ្ហា​មិនល្អ​ណាមួយ​ចោទឡើង ។​នៅថ្ងៃនេះ​ដែរ​បើ​លោកអ្នក​ទំនាក់ទំនង​ការងារ ឬ​ចង់​ធ្វើ​អ្វីមួយ​មិនត្រូវ​មាន​ក្តី​ស​ង្ឃឺ​ម​ពេក​ឡើយ​ពីព្រោះថា​បញ្ហា​ខកបំណង​នោះ​ក៏មាន​ខ្ពស់​ផងដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​មិន​គប្បី​ហក់លោត​ខ្លាំងពេក​ឡើយ​ព្រោះ​ផល​ចំណូល​ប្រមូល​មកវិញ​មិន​ឆ្លើយតប​ដូច​សេចក្តីប្រាថ្នា​ទេ និង​ស្រួល​មិន​ស្រួល​ត្រូវ​ចំណាយ​កម្លាំង​ឥតអំពើ​ថែមទៀត​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ត្រូវ​ចេះ​អប់រំ​ខ្លួនឯង​ទើប​ជាការ​ល្អ​ដល់​ថ្ងៃក្រោយ​៕

 

​ឆ្នាំខាល​

 

​រាសី​ល្អជា​មធ្យម​។​ការរស់នៅ​នៅថ្ងៃនេះ​លោកអ្នក ឱ្យ​ប្រយ័ត្ន​ក្រុមមនុស្ស​ភេទ​ផ្ទុយគ្នា​ចូលមក​ពាក់ព័ន្ធ​នាំ​កើត​នូវ​បញ្ហា​អាក្រក់​ដោយ​ប្រការ​ណាមួយ​ឡើង​។​ក្រៅពីនេះ​ចំពោះ​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់បោក​គេ​ដោយ​ប្រការ​ណាមួយ​។​ការប្រកប​ការងារ​មិនត្រូវ​យកក្តី​ច្រណែនឈ្នានីស​ដាក់ខ្លួន​ឬ លោភលន់​ក្នុង​រឿង​អ្វីមួយ​ឡើយ​ពីព្រោះថា​ផល​អាក្រក់​នោះ​ក៏មាន​នៅឡើយ​នាំឱ្យ​អ្វីៗ​ដែល​ល្អ​សោះនឹង​ប្រែជា​អាក្រក់​វិញ ។​លោកអ្នក​អាច​បណ្តាក់ទុន​រកស៊ី​ឬ​ចេញទៅ​ប្រកប​ជំនួញ​ជួញដូរ​ផ្លូវ​ឆ្ងាយ​តែង​អាច​ប្រមូល​នូវ​ផល​កម្រៃ​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​។
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​បើ​មាន​ការចង់​រៀបចំ ជីវិត​គ្រួសារ​តែងមាន​ភាព​គាប់ប្រសើរ និង​ជឿនលឿន​ទៅមុខ ៕

 

​ឆ្នាំថោះ​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ល្អប្រសើរ ហើយ​បើ​ចង់​ដោះស្រាយ​បញ្ហា​អ្វីមួយ​តែង​ទទួលផល​គ្រាន់​កក់ក្តៅ ។​ការប្រកប​ការងារ​ពុំ​មាន​ផល​លំបាក​អ្វី​ចូលមក​នាំ​ពិបាក​ដោះស្រាយ ឬ​ត្រូវ​រែកពន់​លំបាក​ទេ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​នៅពេលនេះ​មុននឹង​ចង់​ដាក់ទុន​អ្វីមួយ​ត្រូវ​ចេះ​គិតគូរ​ឱ្យបាន​ច្បាស់លាស់​សិន​មុន​អនុវត្ត​ជា​ក្រោយ​ទើប​អាច​ទទួលផល​សម្រេច​ល្អៗ​ទៅរួច​។​
សេចក្តីស្នេហា​ប្រុស​ស្រី​បើ​លោកអ្នក​ចង់​ចូល​និយាយ​ដល់​ចាស់ទុំ ឬ​ផ្សំផ្គុំ​គ្រួសារ​ជា​ពេលវេលា​ល្អ​ប្រពៃ​ហើយ​៕

 

​ឆ្នាំរោង​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ​ដូច​ពាក្យចាស់​ថា​” ស្គាល់​តែ​មុខ ប៉ុន្តែ មិន​ស្គាល់ ចិត្ត​”​កើតឡើង​។​ចំពោះ​ការប្រកប​ការងារ​មិនសូវមាន​ភាពរលូន​ល្អ​ទេ ហើយ​ពិសេស​ឱ្យ​ប្រយ័ត្ន​កិច្ចការ​ធំដុំ​បន្តិច​ពីព្រោះ​ងាយ​កើតជា​បញ្ហា​ជាង​សព្វមួយដង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
​រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​ប្រឆាំង និង ចង់​ចាញ់ឈ្នះ​គ្នាច្រើន​នាំឱ្យ​កើតការ​រកាំចិត្ត​មិនតិច​ឡើយ​៕

 

​ឆ្នាំម្សាញ់​

 

​រាសី​ស្រុតចុះ​។​ការរស់នៅ​លោកអ្នក​មិនត្រូវ​ទុកចិត្ត​ក្រុមមនុស្ស​ពេក​ឡើយ​ពីព្រោះថា​ងាយ​ធ្លាក់​ក្នុង​គ្រោះ​ចាញ់បោក​គេ​ជាង​សព្វមួយដង​។​ការប្រកប​ការងារ​មិនសូវ​ចុះសម្រុង​គ្នា​ប៉ុន្មាន​ទេ ដូចនេះ​ត្រូវ​ចេះ​អត់ធ្មត់​ធ្វើគ​ធ្វើ​ថ្លង់​ខ្លះ​ទើប​គ្មាន​បញ្ហា​ចោទឡើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​មិន​ត្រូវយក​អារម្មណ៍​ម៉ួ​ម៉ៅ​ក្តី​ក្រហាយ​ឬ​បង្ករឿង​ថ្នាំងថ្នាក់​ចំពោះ​អ្នកដទៃ​ប្រយ័ត្ន​កើត​ឧបទ្រពចង្រៃ​ការលក់ដូរ​កាន់តែ​មិន​ដាច់​។​
រីឯ​បញ្ហា​ស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំ​ល្អ​ទេ​គប្បី​មានការ​ត្រួតពិនិត្យ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​ព្រោះ​ច្រើន​ជួប​គូកម្ម​ច្រើនជាង​គូព្រេង​៕

 

​ឆ្នាំមមី​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​ជួប​ផលវិបាក​អ្វី​គឺ​តែងមាន​ក្រុមមនុស្ស​ត្រួសត្រាយ​ច​ង្អុ​រ​បង្ហាញ​ផ្លួ​វ​ដើរ​នាំឱ្យ​ចៀសផុត​ផល​លំបាក​ទាំងពួង​ផង​។​ការប្រកប​ការងារ​លោក​អ្នក​មិនមាន​អ្វី​ចូលមក​រារាំង​បិទបាំង​ច្រើន​ទ្បើ​យ ម្ល៉ោះហើយ​មាន​ភាពរលូន​ល្អ​ទៅមុខ​ជានិច្ច ។​ចំពោះ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ពេលនេះ​ប្រៀប​ដូច​បានជា​“​ភ្លៀង​ធ្លា​ក់មួយ​មេ​មេឃ​ស្រ​ទ្បះ​”​ព្រោះ​អាច​កម្ចាត់​រាល់​ឧបទ្រពចង្រៃ​ទាំងពួង​ឱ្យ​វិនាស​ជា​អហោសិកម្ម​អស់ ហើយ​លោកអ្នក​អាច​ប្រកបមុខរបរ​ពេញដៃពេញជើង​ទ្បើង​វិញ​។​
សម្ព័ន្ធ​ស្នេហា​កំលោះ​ក្រមុំ​បើ​លោកអ្នក​ពុំទាន់​មាន​គូគាប់​អាចមាន​ដំណឹង​លេចឮ​មិន​ដូច្នេះ​យ៉ាងហោចណាស់​ក៏មាន​ក្រុមមនុស្ស​ចាប់អារម្មណ៍​ផងដែរ​៕

 

​ឆ្នាំមមែ​

 

​រាសី​ខ្ពស់ត្រដែត​។ នាពេលនេះ​បើ​មាន​ក្រុមមនុស្ស​ជំពាក់​ប្រាក់កាស​ជា​ឱកាសល្អ​បំផុត​សម្រាប់​ការទារ​ព្រោះថា​អាច​សម្រេច​គាប់​បំណង​នោះ​ក៏មាន​ខ្ពស់​ណាស់​ផង​។​ក្នុងថ្ងៃនេះ​រាល់​សម្ពាធ​ទាំងឡាយ​បាន​ធូរស្បើយ ហើយ​បើ​លោកអ្នក​មានបំណង​ចង់​ធ្វើ​អ្វីមួយ​ក៏​ពេញដៃពេញជើង​។​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ការទិញចូល​លក់​ចេញ​គ្រាន់​រស់​រវើក​គួរសម ហើយ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ក៏មាន​ភាពល្អប្រសើរ​ដែរ​តែ​ត្រូវ​ត្រួតពិនិត្យ​សមាសភាព​ឱ្យបាន​ត្រឹមត្រូវ​ប្រយ័ត្ន​ត្រូវ​ចាញ់បោក​គេ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​មានការ​រីកលូតលាស់​និង​មាន​ភាព​សុខដុម​ប្រពៃ​៕

 

​ឆ្នាំវក​

 

​រាសី​ល្អជា​មធ្យម​។​ក្នុងថ្ងៃនេះ​ដួង​រាសី​របស់​លោកអ្នក​ជួប​លើ​កំណាត់​ផ្លូវ​លំបាក​បន្តិច ពិសេស​ងាយ​មាន​ក្រុមមនុស្ស​តាម​យាយី​និង​ប៉ង​អាក្រក់​ផង ។​ចំពោះ​អ្នក​ប្រកបការងារ​រាជការ​ឬ​ក្រុមហ៊ុន​ឯកជន​វិញ​មាន​ការប្រទាំងប្រទើស​ជាមួយ​មិត្តភក្តិ​បន្តិច​ចូរ​ប្រយ័ត្ន​កើត​ជម្លោះ​វិវាទ​។​ចំណែក​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានការ​ជឿនលឿន​ទៅមុខ​យ៉ាង​ឆាប់រហ័ស ហើយ​រឿង​រាវ​អាក្រក់​ទាំងឡាយ​ដែល​ធ្លាប់មាន​កាលពីមុន​មក​ក៏​ត្រូវបាន​រលត់រលាយ​ទៅ​ឆ្ងាយ​តាម​កាល​វេលា​ដែរ​។
បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​កំពុង​មានការ​ខ្វាយខ្វល់ ព្រោះតែ​ម្នាក់ៗ​មានការ​គិត​ហួស​ព្រំដែន​ច្រើន​៕

 

​ឆ្នាំរកា​

 

​រាសី​ស្រុតចុះ​។​នៅថ្ងៃនេះ​ទោះ​ធ្វើ​អ្វី​លោកអ្នក​ត្រូវ​សន្សឹមៗ​មើល​គេឯង និង​មិនត្រូវ​មើលងាយ​សត្រូវ​ឡើយ​បើ​ពុំនោះ​ងាយ​ត្រូវគេ​វាយប្រហារ​ដោយ​ប្រការ​ណាមួយ​ផង​។​ទោះបី​យ៉ាងណាក្តី​ការប្រកប​ការងារ​មានការ​ចម្រើន​លូតលាស់​សន្សឹមៗ​ដូច​សព្វមួយដង​ទេ​។​ក្រៅពីនេះ​ឱ្យ​លោកអ្នក​ប្រយ័ត្ន​ការសម្រេចចិត្ត​អ្វីមួយ​ពីព្រោះ​ងាយ​មាន​កំហុសឆ្គង​និង​មាន​បញ្ហា​ណាស់​។ សម្រាប់​មុខ​ជំនួញ​ជួញដូរ​នៅថ្ងៃនេះ​ងាយ​ថយក្រោយ ហើយក៏​ពុំមាន​ការរីកលូតលាស់​ទៅមុខ​ដែរ​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​ពុំសូវល្អ​ទេពី​ព្រោះ​ច្រើន​ជួប​គូកម្ម​ជាង​គូព្រេង​៕

​ឆ្នាំច​

 

​រាសី​ខ្ពស់ត្រដែត​។​ដំណើរ​ជីវិត​របស់​លោកអ្នក​ថ្ងៃនេះ​ឃើញថា​មានការ​ជឿនលឿន​ទៅមុខ ហើយ​ធ្វើ​អ្វី​ក៏​តែង​ផ្តល់​ផល​ល្អៗ​មកវិញ​។​ការប្រកប​ការងារ​លោក​អ្នក មិនត្រូវ​ទុកពេល​វេលា​ល្អ​ចោល​ដោយ​ឥតប្រយោជន៍​ឡើយ ហើយ​ត្រូវ​ចងចាំ​ថា​ធ្វើ​ច្រើន​ទទួលបាន​ផល​ច្រើន​ធ្វើ​តិច​ទទួលបាន​ផល​តិច​ទៅតាម​នោះដែរ​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​បើក​របរ​ថ្មី​ឬ​ផ្លាស់ប្តូរ​ទីកន្លែង​លក់ដូរ​ក៏​ផ្តល់​ផល​ល្អ​ប្រពៃ​ណាស់​។​
រីឯ​បញ្ហា​សេចក្តីស្នេហា​វិញ​ពេលនេះ​បើ​លោកអ្នក​ចង់​ចងស្ពានមេត្រី​ឬ​ចង់​ចូល​ស្តីដណ្តឹង​នរណាម្នាក់​ក៏​ជា​ពេលវេលា​មួយ​ល្អ​ដែរ​៕

 

​ឆ្នាំកុរ​

 

​រាសី​ខ្ពស់ត្រដែត​។​ថ្ងៃនេះ​បើ​លោកអ្នក​មាន​ចរចា​ទំនាក់ទំនង​ការងារ​តែង​ប្រព្រឹត្តិ​ទៅ​យ៉ាង​ល្អ ឬក៏​អាច​ចាប់ផ្តើម​អ្វីមួយ​ក៏​កាន់តែ​ប្រសើរ​ដែរ​។​ដំណើរ​ជីវិត​ការងារ​របស់លោក​អ្នក​មាន​ភាពរលូន​ល្អ ហើយ​ទោះ​ធ្វើ​អ្វី​ក៏​តែង​ហុច​ផល​ល្អៗ​មកវិញ​ផង​។​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​រកស៊ី​ចូល​ហ៊ុន​ជាមួយ​អ្នកដទៃ​ឃើញថា​មិន​គាប់ប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​បើ​ចង់​បោះទុន​តូចធំ​សម្រាប់​ខ្លួនឯង​វិញ​ឃើញថា​គាប់ប្រសើរ​ជាង​។​
សម្ព័ន្ធ​ស្នេហា​ប្រុស​ស្រី​បើ​ពុំទាន់​មាន​គូគាប់​ជា​ឱកាសល្អ​ក្នុងការ​ស្វែងរក​ព្រោះ​តែង​អាច​ជោគជ័យ​ដូច​គាប់​បំណង​៕