​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សេត​វិមាន​បាន​អះអាង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ទាហាន​អ៊ីរ៉ង់​«​ចូល​ពាក់ព័ន្ធ​ដោយផ្ទាល់​នៅលើ​សមរភូមិ​»​ក្នុង​តំបន់​គ្រី​ម៉េ​ដោយ​គាំទ្រ​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់​រុស្ស៊ី​លើ​​បណ្តា​ស្ថានីយ​ថាមពល​និង​ហេដ្ឋារចនាសម្ពន្ធ​សំខាន់​ផ្សេងៗ​របស់​អ៊ុ​យក្រែន ដែល​វា​ជា​ភស្តុតាង​កាន់តែ​ជ្រៅ​ឡើង​អំពី​តួនាទី​របស់​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​ក្នុង​ការជួយ​រុស្ស៊ី​វាយប្រហារ​បង្ក​ទុក្ខវេទនា​លើ​​ជន​ស៊ីវិល​អ៊ុយ​ក្រែន​ខណៈ​រដូវរងា​រចូល​មក​កាន់តែ​កៀក​។​

​អ្នកនាំពាក្យ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាម៉េរិក​លោក ច​ន ឃឺ​ប៊ី​(John Kirby)​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា អ៊ីរ៉ង់​បាន​បញ្ជូន​បុគ្គលិក​ជំនាញការ​«​មួយ​ក្រុម​តូច​»​ទៅកាន់​គ្រី​ម៉េ ដើម្បី​ជួយ​ទាហាន​រុស្ស៊ី​ក្នុង​​ការបាញ់​បង្ហោះ​ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់​ទៅ​វាយប្រហារ​លើ​គោលដៅ​អ៊ុ​យក្រែន​។​

​ចំណែក​រដ្ឋាភិបាល​អង់គ្លេសក៏​បាន​អះអាងថា សមាជិក​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​ត្រូវបាន​បញ្ជូន​ទៅ​ជួយ​កងកម្លាំង​រុស្ស៊ី​នៅក្នុង​ការប្រើប្រាស់​ដ្រូ​ន​។​

​ការបញ្ចេញ​អោយ​ដឹង​ពី​ផ្នែក​ចារកម្ម​អាម៉េរិក​នេះ​កើតឡើង​នៅពេល​រដ្ឋាភិបាល​របស់​លោកបៃ​ដិន​កំពុង​ស្វះស្វែង​កៀរគរ​កម្លាំង​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​ទី​ក្រុងតេអេ​រ៉ង់​អោយ​ឈប់​ជួយ​កងកម្លាំង​រុស្ស៊ី​ ក្នុង​ការប្រើ​ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់​ដើម្បី​វាយប្រហារ​ប្រហារ​លើ​អ៊ុយក្រែន។

​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ រុស្ស៊ី​បាន​បង្កើន​ការវាយប្រហារ​ដោយ​ប្រើ​ដ្រូ​ន​ផលិត​នៅ​អ៊ីរ៉ង់ ក៏ដូចជា​កាំជ្រួច​បណ្តែត Kalibr និង Iskander​លើ​ហេដ្ឋារចនាសម្ពន្ធ​នានា​នៅ​អ៊ុ​យក្រែន​ជាពិសេស​ទីតាំង​ថា​ម​​ពល​របស់​ប្រទេស​នេះ​។​ប្រធានាធិបតី​អ៊ុយ​ក្រែន​បាន​និយាយ​នៅ​សប្តាហ៍​នេះ​ថា​ការវាយប្រហារ​របស់​រុស្ស៊ី​បំផ្លាញ​ស្ថានីយ​អគ្គិសនី​របស់​អ៊ុយ​ក្រែន​ប្រមាណ​៣០​ភាគរយ​គិត​ចាប់តាំងពី​ថ្ងៃ​១០​តុលា​។

ទោះជាមានការអះអាងដូច្នេះ ទាំងរដ្ឋាភិបាលទីក្រុងមូស្គូនិងតេអេរ៉ង់បានបដិសេធថាមិនមានការបញ្ជូនដ្រូនអ៊ីរ៉ង់ទៅអោយកងកម្លាំងរុស្ស៊ីទេ នៅពេលរុស្ស៊ីទាមទារអោយអង្គការសហប្រជាជាតិបញ្ជូនក្រុមអ្នកជំនាញការមកពិនិត្យបញ្ជាក់៕

​លោក​ច​ន ឃឺ​ប៊ី បាន​និយាយថា​ព័ត៌មាន​ដែល​យើង​ទទួលបាន​គឺថា អ្នកជំនាញ​អ៊ីរ៉ង់​ជួយ​បង្រៀន​និង​គាំទ្រ​ការប្រើ​ដ្រូ​ន​នៅគ្រីម៉េ​

​កំទេច​ដ្រូ​ន​ធ្លាក់​នៅ​អ៊ុយ​ក្រែន​ដែល​លោក​ខាងលិច​ថា​ជា​ផ្នែក​នៃ​ដ្រូ​ន Shahed ផលិត​នៅ​អ៊ីរ៉ង់​

​ប្រធានាធិបតី​អ៊ុយ​ក្រែន​អះអាងថា រុស្ស៊ី​បញ្ជា​ទិញដ្រូន២.៤០០​គ្រឿង​ពី​អ៊ីរ៉ង់​