ដោយៈភ្នំសន្ទុក/កំពង់ធំ ៖ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំរួមទាំងមន្រ្តីក្រោមឱវាទបាននាំយកស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់ក្នុងក្រុងស្ទឹងសែន ចំនួន៨សង្កាត់ស្មើនឹង១.៨៨៩គ្រួសារ។នេះជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងបានចែកជូនកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ដោយស្ថានភាពទឹកភ្លៀងក្នុងឆ្នាំ២០២២នេះ បានធ្លាក់ចុះច្រើនលើសលុបបង្កឱ្យ មានផលប៉ះពាល់ដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋដូចជា៖ ដំណាំស្រូវ ដំណាំហូបផ្លែ បន្លែរួមផ្សំ លំនៅដ្ឋាន សាលារៀន វត្តអារាម រចនាសម្ព័ន្ធ ដែលរំខានដល់ការសិក្សារៀនសូត្រ និងការប្រកបរបរចិញ្ចឹមជីវិត ប្រជាពលរដ្ឋរស់នៅក្រុងស្ទឹងសែន មានគ្រួសារសរុបចំនួន ១៣.៦៤៥គ្រួសារ ប្រជាពលរដ្ឋសរុបចំនួន ៥៩.៨៩០នាក់ ។

ស្បៀងដែលត្រូវបានចែកជូនមាន អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខនិង មីកញ្ចប់៕សរន/PC