ដោយៈ ភ្នំសន្ទុក/កំពង់ធំ៖ លោក ញឹក បានខេង អភិបាលរងខេត្ត លោកអភិបាលស្រុកកាលពីព្រឹក ថ្ងៃទី២១ខែតុលា បាននាំយកស្បៀង សង្គ្រោះបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋចំនួន ៥៤៩គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ជន់ដោយទឹកភ្លៀង ។ប្រជាពលរដ្ឋទាំងនេះមកពីបីឃុំ(ឃុំបាក់ស្នា ឃុំបល្ល័ង្ក និងឃុំ ត្នោតជុំ) ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។

អំណោយមាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខនិង ទឹកបរិសុទ្ធ៕សរន/PC