មួយ​គ្រួសារ​ត្រូវបាន​រកឃើញ​ស្លាប់​នៅក្នុង​ផ្ទុះ​នៅ​ទីក្រុង​ញូវដែលី​

3255
ចែករម្លែក

ប៉ូលិសបាននិយាយថាសមាជិកចំនួន១១នាក់នៃគ្រួសារមួយត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះមួយនៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា ដោយ១០នាក់ក្នុងចំណោមពួកគេនេះ បានព្យួរកជាប់នឹងពិដានផ្ទះកាលពីថ្ងៃអាទិត្យទី០១កក្កដា។

២នាក់ក្នុងចំណោមអ្នកស្លាប់ទាំងនោះជាកុមារ។ស្ត្រីម្នាក់អាយុ៧៧ឆ្នាំគឺជាស្ត្រីម្នាក់គត់ ត្រូវបានរកឃើញដេកស្លាប់នៅលើឥដ្ឋ។ ភាគច្រើននៃអ្នកស្លាប់ទាំងនេះ ត្រូវបានចងមុខ និងចុកមាត់ ដោយដៃរបស់ពួកគេ ត្រូវបានចងទៅក្រោយខ្នង។

ប៉ូលីសបាននិយាយថាសំបុត្រមួយដែលសរសេរដោយដៃ បានសរសេរថា “ការអនុវត្តន៍អធិធម្មជាតិ” ដែលជាការសូត្រធម៌បួងសួងនឹកដល់ព្រះតាមជំនឿសាសនា។

ទោះយ៉ាងណាក្តី ប៉ូលិសមិនបានច្រានចោលអំពើបទឧក្រិដ្ឋដែលជាមូលហេតុនោះទេ។ការពិនិត្យមើលសាកសព ត្រូវបានធ្វើឡើង។

គ្រួសារនេះ បានរស់នៅទីក្រុងញូវដែលីអស់រយៈពេល២០ឆ្នាំដោយបើកហាងលក់ដូរចំនួន២នៅជាន់ខាងក្រោមនៃផ្ទះល្វែងកម្ពស់៣ជាន់។

អ្នកជិតខាងម្នាក់ បានឃើញសាកសពទាំងនេះ នៅពេលគាត់​​បានទៅទិញទឹកដោះគោនៅពេលព្រឹក កាលពីថ្ងៃអាទិ្យ៕ដោយ៖សុខា/sn

រថយន្តពេទ្យនិងប៉ូលិសទៅដល់ផ្ទះដែលសមាជិកគ្រួសារ១១នាក់ ត្រូវបានរកឃើញស្លាប់នៅក្នុងផ្ទះ​ នៅទីក្រុងញូវដែលី កាលពីថ្ងៃអាទិត្យ

ទីតាំងផ្សាយពាណិជ្ជកម្ម