ដោយៈរ៉ាម៉ន/ភ្នំពេញ៖ រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ នៅថ្ងៃទី២១ខែតុលានេះបានបើកការដ្ឋាន ដាក់លូរំដោះទឹកមួយខ្សែដែលជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលសង្កាត់ផ្សារដេប៉ូទី១ ឆ្នាំ២០២២ ក្រោមវត្តមាន លោក ជា ពិសី អភិបាលខណ្ឌទួលគោក ។

មន្ត្រីសាលាខណ្ឌបានឱ្យដឹងថា លូរំដោះទឹកមួយខ្សែនេះទំហំ ០,៦ម៉ែត្រ ប្រវែង ៥៤៧ម៉ែត្រ នៅផ្លូវ១៥៦ ចាប់ពីផ្លូវលេខ២២៩ ដល់ផ្លូវលេខ២៤៥ ស្ថិតនៅភូមិ២ ភូមិ៣ និងភូមិ៧ ។គម្រោងនជចំណាយថវិកាជាង១០០លានរៀល៕សរន/PC