​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពួក​មេដឹកនាំ​សហភាព​អឺរ៉ុប​កំពុង​ជួបជុំគ្នា​កាលពី​ថ្ងៃ​សុក្រ​ទី​២១​តុលា​ដើម្បី​វាយ​តំលៃ​ការគាំទ្រ​របស់​គេ​សំរាប់​អ៊ុយ​ក្រែន​បន្ទាប់​ពី​ប្រធានាធិបតី វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​​ព្រមាន​ថា រុស្ស៊ី​កំពុង​ព្យាយាម​បង្ក​អោយ​មាន​រលក​ជន​ភៀសខ្លួន​ថ្មី​មួយ​តាមរយៈ​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​ថា​ម​ពលរ​បស់​ប្រទេស​លោក​នៅ​ពេល​រដូវរងា​រ​ជិត​ចូលមក​ដល់​។​

​បន្ទាប់ពី​ធ្វើ​សង្គ្រាម​ជិត​ប្រាំបី​ខែ រុស្ស៊ី​កំពុង​ងាក​ទៅ​វាយប្រហារ​ស្ថានីយ​ថាមពល​របស់​អ៊ុ​យក្រែន ទីតាំង​ផ្គត់ផ្គង់​ទឹក​និង​ហេដ្ឋារចនាសម្ពន្ធ​សំខាន់​ដទៃទៀត ដោយ​ប្រើ​កាំជ្រួច​និង​ដ្រូ​ន​។​ឥឡូវ សហភាព​អឺរ៉ុប​​កំពុង​តស៊ូ​ដោះស្រាយ​ជាមួយនឹង​ផលវិបាក​ពីការ​ពឹង​តិច​ទៅលើ​ហ្គាស​និង​ប្រេង​របស់​រុស្ស៊ី ខណៈ​ដែល​សង្គ្រាម​ជំរុញ​អោយ​ទំនិញ​ឡើងថ្លៃ​និង​ទីផ្សារ​ជ្រួលច្របល់​។​

​ក្នុង​សុន្ទរកថា​មួយ​តាម​វីដេអូ​បន្ត​ផ្ទាល់​ទៅ​កាន់​ក្រុម​មេដឹកនាំ​អឺរ៉ុប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ប្រធានាធិបតី​ហ្សេ​ឡេន​ស្គី បាន​និយាយថា​«​ការវាយប្រហារ​ដោយ​កាំជ្រួច​រុស្ស៊ី​និង​ដ្រូ​ន​ប្រយុទ្ធ​ផលតនៅអ៊ីរ៉ង់​បាន​បំផ្លាញ​ហេ​ដ្ឋា​​រចនា​សម្ពន្ធ​ថាមពល​របស់​យើង​អស់​មួយ​ភាគបី​។​ដោយសារ​តែ​ហេតុ​នេះ​យើង​លែង​អាច​នាំ​ចេញ​អគ្គិសនី​ទៅ​ជួយ​រក្សា​ស្ថិរភាព​របស់លោក​អ្នក​តទៅទៀត​ហើយ​»​។​

​លោក​បាន​បន្តថា «​រុស្ស៊ី​ក៏បង្ក​អោយ​មាន​រលក​ជ​ន​ភៀសខ្លួន​អ៊ុយ​ក្រែន​ថ្មី​ទៅ​កាន់​បណ្តា​ប្រទេស​នៅ​សហភាព​អឺរ៉ុប​»​ដោយសារ​តែ​គេ​វាយប្រហារ​បំផ្លាញ​ប្រភព​ផ្តល់​អគ្គិសនី​និង​កំដៅ​ដែល​នឹង​«​បង្ខំ​អោយ​ជន​​ជាតិ​អ៊ុយ​ក្រែន​ភៀសខ្លួន​ទៅ​កាន់​ប្រទេស​របស់​លោក​អ្នក​»​។​

​ប្រធាន​ស្នងការ​អឺរ៉ុប​លោក​ស្រី​អឺ​ស៊ូ​ឡា វ៉ុន ដឺ ឡេ​យេន បាន​ហៅ​ការវាយប្រហារ​របស់​រុស្ស៊ី​លើ​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិ​លថា​ជា​«​ឧក្រិដ្ឋកម្ម​សង្គ្រាម​»​និង​ជា​«​អំពើ​ភេរវកម្ម​សុទ្ធសាធ​»​។​

​សូមបញ្ជាក់​ថា ជនជាតិ​អ៊ុយ​ក្រែន​ជាង​៤,៣​លាន​នាក់​ត្រូវ​បាន​ចុះឈ្មោះ​សំ​រាប់ការ​គាំពារ​បណ្តោះអាសន្ន​នៅ​សហភាព​អឺរ៉ុប និង​ពួក​គេ​ជិត​មួយ​ភាគ​បី​កំពុង​នៅក្នុង​ប្រទេស​ប៉ូឡូញ​។​

​ក្រុម​មេដឹកនាំ​សហភាព​អឺរ៉ុប​ជួបប្រជុំ​គ្នា​នៅ​ទីក្រុង​ព្រុចសែ​ល តាំងពីថ្ងៃ​ព្រហស្បតិ៍ សំរាប់​ជំនួប​កំពូល​ពីរ​ថ្ងៃ ស្តីពី​ការកំណត់ថ្លៃ​ហ្គាស​រុស្ស៊ី​

​ក្នុង​ពង្រាង​សេចក្តី​ថ្លៃ​ង​ការណ៍​មួយ​របស់​ជំនួប​កំពូល​សហភាព​អឺរ៉ុប ពួក​មេដឹកនាំ​បញ្ជាក់​អះអាង​ឡើងវិញ​ថា​ពួកគេ​«​នៅ​ជាមួយ​អ៊ុយ​ក្រែន​រហូត​ដរាបណា​អ៊ុ​យក្រែ​ន​ត្រូវការ​» ជាមួយ​នឹង​ការគាំទ្រ​ន​យោ​​បាយ យោធា​និង​សេដ្ឋកិច្ច​។​

​ពួកគេ​ក៏​និយាយថា ប្លុក​២៧​ប្រទេស​នេះ​នឹង​បង្កើន​ការឆ្លើយតប​ខាង​មនុស្សធម៌ ជាពិសេស​សំរាប់​ការត្រៀម​សំរាប់រដូវរ​ងារ​នេះ​៕