ដោយៈ សុផល / ភ្នំពេញ៖ ក្រសួងទេសចរណ៍ នឹងបើកវគ្គបណ្តុះបណ្តាល ភាសាជប៉ុន កម្រិតដំបូង ដោយឥតគិតថ្លៃ តាមប្រព័ន្ធអនឡាញ ទៅដល់បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងការធ្វើដំណើរ ប្រតិបត្តិករទេសចរណ៍ សហព័ន្ឋទេសចរណ៍កម្ពុជា សមាគមឧស្សាហកម្មទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន។

វគ្គបណ្តុះបណ្តាលភាសាជប៉ុននេះ គឺដើម្បីចូលរួមជំរុញ និងលើកកម្ពស់ការអភិវឌ្ឍ ធនធានមនុស្ស ក្នុងវិស័យទេសចរណ៍ ជាពិសេស ដើម្បីផ្តល់នូវជំនាញភាសាជប៉ុន។

ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថាៈ វគ្គបណ្តុះបណ្តាល ខាងលើ នឹងចាប់ផ្តើមសិក្សា ចាប់ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ។ បុគ្គលិកបម្រើការងារ ក្នុងវិស័យទេសចរណ៍ យុវជន សិស្ស និស្សិត និងសាធារណជន អាចធ្វើការចុះឈ្មោះសិក្សា តាមរយៈអាសយដ្ឋាន គេហទំព័រ https://www.tutd.org ឬ តាមរយៈស្កេន QR Code ៕/V-PC