ដោយៈ ភ្នំ​សន្ទុក​/​កំពង់ធំ​៖ នៅ​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០២២ លោក​ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត​កំពង់ធំ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំទូក ប​ណែ្ត​ត​ប្រទីប​ខេត្តកំពង់ធំ ដែល គ្រោង នឹង​រៀបចំឡើង​នៅ​ថ្ងៃទី​៤-៥ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខនេះ ដោយ​លើកយក​ចំនុច​សំខាន់ៗ​មក​ពិភាក្សា យ៉ាង​ផុសផុល​និង​ល្អិតល្អន់ នូវ​ចំនុច​ប្រឈម និង​បញ្ហា​នានា ដើម្បី​រួមគ្នា កែសម្រួល រៀបចំ​ឲ្យ​មាន​សោភ័ណ​ភាពស្រស់ បំព្រង​នៅក្នុង​ពិធីបុណ្យ​អុំទូក​។​

​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​អុំទូក​លោក​ងួន រតន​: អភិបាលខេត្ត​កំពង់ធំ បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ យកចិត្តទុកដាក់​រៀប​ចំ​កែលម្អ និង​ជួសជុល​រួមមាន​ផ្លូវ បរិស្ថាន​អនាម័យ ជុំវិញ​ក្រុង​ផ្ទាំង​ប៉ាណូ ទង់ជាតិ និង​ច្បាប់ ទម្លាប់​ដល់​កីឡាករ ជាពិសេស គឺ​ការ​ឡាយ​ផ្ទាល់​តាម​ទូរទស្សន៍​ជាតិ​។

​លោក​ងួន រតន​: អភិបាលខេត្ត​កំពង់ធំ​បាន​បន្តថា ការណែនាំ​ឲ្យ​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក​និង អ្នកគាំទ្រ​ទូក ត្រូវ​ចុះ​ជួប​កីឡាករ​ប្រណាំងទូក​ដើម្បី​ពង្រឹងសមត្ថភាព​កីឡាករ និង​ចែក​អាវ​ឲ្យ​កីឡា​ករទាំង ១.២៣១ នាក់​ឲ្យ​បាន​គ្រប់គ្នា​។

​លោក​អភិបាលខេត្ត​បាន ណែនាំ ឲ្យ​មន្ទីរ​សុខាភិបាល​ខេត្ត​ត្រូវ​រៀបចំ​ទីតាំង​ចាក់​វ៉ាក់សាំង​ការពារ​ជម្ងឺ​កូ​វីដ ១៩ ចំនួន ៤​កន្លែង នៅក្នុង​បរិវេណ​ទីតាំង នៃ​ពិធី​ប្រណាំងទូក​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​បំណង​ចង់ ចាក់​វ៉ាក់សាំង​។​

​សូមបញ្ជាក់ថា ចំនួន​ទូក​ដែល​បានដាក់​ពាក្យ​ចូលរួម​ប្រកួត​រួមមាន​ចំនួន ៤២​ទូក ក្នុងនោះ ទូក​«​ង​» មាន​ចំនួន ៤​ទូក ទូក​ខ្នាត​អន្តរជាតិ​មាន​ចំនួន ១៥​ទូក ទូក​ចែវ​មាន​ចំនួន ១​ទូក និង​ទូកផ្កាចារ​មាន​ចំនួន ១២​ទូក ៕​