ដោយៈ សុផល / ភ្នំពេញ៖ ដោយទទួលបានការណែនាំ ពីក្រសួងទេសចរណ៍ និងការអនុញ្ញាតពី រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍ សហការជាមួយក្រុមហ៊ុន IMCTCo.Ltd.នឹងរៀបចំព្រឹត្តិការណ៍ពិព័រណ៍ Cambodia Biz Fair ២០២២ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ។ នេះបើតាមសេចក្តី ជូនដំណឹងរបស់ក្រសួងទេសចរណ៍។

នេះជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ម្ហូបអាហារ និងផលិតផលក្នុងស្រុក និងបរទេស បែបចម្រុះ អមដោយព្រឹត្តិការណ៍រត់ប្រណាំង ដើម្បីភាពរីករាយ និងសុខភាព ក៏ដូចជា ​ក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ ពីសក្តានុពលទេសចរណ៍ តំបន់ឆ្នេរ និងទាក់ទាញ ភ្ញៀវទេសចរ មកកម្សាន្តខេត្តព្រះសីហនុ ឱ្យបានកាន់តែច្រើន។

ព្រឹត្តិការណ៍ពិព័រណ៍ ធ្វើនៅតាមបណ្ដោយឆ្នេរ ចំងាយប្រមាណ ៦ គីឡូម៉ែត្រ ចាប់ផ្តើមចេញ ពីដើមឈើចាំស្នេហ៍ ឆ្នេរពយជំទាវម៉ ដល់ឆ្នេរអូរឈើទាល ៕/V-PC