​ដោយ​៖​ ដេប៉ូ​/​ភ្នំពេញ​៖​ លោក សាយ សំ​អាល់ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​ជា​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២២ បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ។​

យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន​បានឱ្យដឹងថា​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​៖ ១).​ជំហរ​របស់​កម្ពុ​ជាស​ម្រា​ប់​សន្និសីទ​កំពូល​នៃ​បណ្តា​ភាគី​អនុសញ្ញា​ក្របខ័ណ្ឌ​សហប្រជាជាតិ​ស្តីពី​ការប្រែប្រួល​អាកាសធាតុ​លើក​ទី​២៧ (COP-27) និង​សន្និសីទ​កំពូល​នៃ​រដ្ឋ​ភាគី​លើក​ទី​១៥ (UNCBD COP-15) នៃ​អនុសញ្ញា​សហប្រជាជាតិ​ស្តីពី​ជីវៈចម្រុះ និង ២). វឌ្ឍនភាព​នៃ​ការរៀបចំ​សេចក្តីព្រាង​អនុក្រឹត្យ​ស្តីពី​ការប្រមូល និង​ការបែងចែក​ផលប្រយោជន៍​ពី​ការប្រើប្រាស់​ធនធាន​ព​ន្ធុ (ABS)​។

​កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី លោក និង​លោកស្រី ជា​តំណាង​នៃ​ក្រសួង​ស្ថាប័ន ដែលជា​អនុប្រធាន សមាជិក​-​សមាជិកា នៃ​ក្រុម​ប្រឹក្សាជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព និង​អ្នកពាក់ព័ន្ធ សរុប​ចំនួន​ប្រមាណ​ជា​៦០​រូប​៕​