ដោយៈតារារិទ្ធ(សៀមរាប)សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានារសៀលថ្ងៃទី២១ ខែ តុលា នេះបានអញ្ជើញជួបសំណេះសំ ណាលជាមួយនឹងក្រុមប្រឹក្សាខេត្ត ក្រុងស្រុក ឃុំ សង្កាត់ និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តសៀមរាបនៅសណ្ឋាគារសុខាខេត្តសៀមរាប ។

សម្ដេចតេជោ ហ៊ុន សែ បានមានប្រសាស ន៍ថាសម្តេចពិតជាមានការរីករាយដែលបា នជួបជុំគ្នាជាមួយមន្រ្តីរាជការកងកម្លាំងអាវុធទូទាំងខេត្តសៀមរាបដែលអាចចាត់ទុកថាជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៦ នៅពេលនោះសម្តេចបានធ្វើដំណើរជាច្រើ នខេត្តហើយក៏មានការជួបជុំមន្ត្រីរាជការកងកំលាំងប្រដាប់អាវុធនៅតាមបណ្តាខេត្តទូទាំងប្រទេសឥឡូវវាក៏ជាការចាប់ផ្ដើមមួយសម្រាប់ដំណើរការបន្ត,បន្ទាប់ពីការអាក់ ខានក្នុងមួយរយៈដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ covid-19 ។

សម្តេចក៏បានយកឱកាសនេះសម្ដែងនូវការអបអរចំពោះអស់លោកលោកស្រីអ្នកនាងកញ្ញាដែលជាសមាជិកសមាជិកាក្រុមប្រឹក្សា ឃុំ និងចៅសង្កាត់ដែលបានជាប់ឆ្នោតឡើង វិញក្នុងការបោះឆ្នោតនាពេលកន្លងទៅដែ លអាចចាត់ទុកថាគណបក្សប្រជាជនកម្ពុជាឈ្នះភ្លូកទឹកភ្លូកដីនៃចំនួនដ៏ច្រើនលើសលប់នៅក្នុងរយៈពេលកន្លងទៅនេះ សង្ឃឹមថាការជាប់ឆ្នោតរបស់អស់លោកលោកស្រីជាក្រុមប្រឹក្សាឃុំសង្កាត់នេះជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយនៃការរៀបចំកម្លាំងនយោបាយនៅមូលដ្ឋាន។

លោក ទៀ សីហា អភិបាលខេត្តសៀមរាបបានឲ្យដឹងថាបច្ចុប្បន្នខេត្តមានមន្រ្តីរាជការនិងកងកម្លាំងប្រដាប់អាវុធក្នុងនោះក្របខណ្ឌមន្ត្រីរាជការក្រសួងមហាផ្ទៃនិងក្របខណ្ឌការិយាល័យជំនាញដែលបានធ្វើស មាហរណកម្មក្នុងរចនាសម្ព័ន្ធនៃរដ្ឋបាលក្រុងស្រុកក្របខណ្ឌក្រសួងសុខាភិបាលនិងពន្ធនាគារសរុបចំនួន ២,២៧៣ នាក់ស្រី៩៤៩នាក់ ។ មន្ត្រីមិនមែនក្របខណ្ឌក្រុមប្រឹក្សាខេត្ត ស្រុក ឃុំសង្កាត់មាន៩១១ នាក់ ស្រី ២១០នាក់ ។ មន្ត្រីជាប់កិច្ចសន្យារដ្ឋ បាលខេត្តក្រុងស្រុកចំនួន ៣៥៨នាក់ស្រី ២៣០ នាក់។មន្ត្រីរាជការនៅតាម ២៣ មន្ទីរ អង្គភាពជុំវិញខេត្តដែលមានមន្ត្រីសរុប១,១១១នាក់ស្រី ៣០០នាក់ ។មន្ត្រីនគរបាលមានចំនួន២១៩០នាក់ ស្រី១៩៩ នាក់,នគរបាលទេសចរណ៍៤៩នាក់ស្រី៧ នាក់,នគរបាលបេតិកភណ្ឌ២៣៩នាក់ស្រី ១១នាក់កងរាជអាវុធហត្ថមាន៣៩៧នាក់ស្រី២១នាក់។

លោកអភិបាលខេត្តបានបន្តថាកិច្ចការងារសំខាន់ៗរបស់ខេត្តគឺមានការងារកាត់ឆ្កៀ លដីតំបន់៣នៃបឹងទន្លេសាប , និងការងារតម្រង់ទិសដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ,ការងារគ្រប់គ្រងគ្រោះមហន្តរាយដែលដឹកនាំដោយទេសរដ្ឋមន្ត្រី គន់ គីម បានចុះសួរសុខទុក្ខនិងផ្ដល់នូវគ្រឿ ងឧបភោគបរិភោគជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ក៏ដូចជាការគ្រប់គ្រងស្ថានភាពនៃការរីករាល ដាលនៃជំងឺកូវីដ១៩ ,ការគ្រប់គ្រងកំពង់ផែចុងឃ្នាសជាមួយនឹងការផ្ដល់បណ្ណសមធម៌ដែលសម្ដេចនាយករដ្ឋមន្ត្រីបានលើកឡើងនៅក្នុងវិធីនាព្រឹកមិញនេះ ។

លោកអភិបាលខេត្តបានលើកឡើងថានេះគឺជាសមិទ្ធផលធំធេងណាស់ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានផ្ដល់ជូនរដ្ឋបាលខេត្តសៀមរាបរបស់យើងនិងការដោះស្រា យបញ្ហានានានៅក្នុងខេត្តសៀមរាប។លោ កបន្តថាអាជ្ញាធរខេត្តមិនអាចធ្វើបានដោយ ឯងៗនោះទេបើមិនមានការចង្អុលបង្ហាញពី សម្តេចតេជោនាយករដ្ឋមន្រ្តី ៕